រដ្ឋាភិបាលថាមិនពង្រីកអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ

រដ្ឋាភិបាលបញ្ជាក់ថានឹងមិនមានការពង្រីកអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញបន្ថែមទៀតទេ ខណៈដែលប្រជាពលរដ្ឋនៅជុំវិញតំបន់នោះបានតវ៉ាជាបន្តបន្ទាប់ដោយបារម្ភពីផលប៉ះពាល់នៃគម្រោងនោះ។

ក្នុងលិខិតរបស់ទីស្តីការគណៈរដ្ឋមន្រ្តីកាលពីថ្ងៃទី១៥ ខែមិថុនា លោក តឹករ៉េត សំរេច ជារដ្ឋលេខាធិការបានបញ្ជាក់ថា “រក្សាតំបន់សុវត្ថិភាពនៅចុងផ្លូវរត់ទាំងសងខាង (ទិស០៥និងទិស២៣) និងតំបន់សន្តិសុខជុំវិញបរិវេណអាកាសយានដ្ឋានអន្តរជាតិភ្នំពេញឱ្យនៅដដែលសិន”។ លិខិតដដែលបន្តថាការកែសម្រួលសំណង់អាគារឬផ្ទះដែលមានស្រាប់ឬសុំសាងសង់ថ្មី ត្រូវរក្សាតាមការកំណត់ពីមុនមក។

បើតាមមន្ត្រីអាជ្ញាធរនៅទីនោះប្រជាពលរដ្ឋជាង៥០០គ្រួសារកំពុងរស់នៅជុំវិញអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ។

កាលពីអំឡុងឆ្នាំ២០១២ ពេលដែលប្រធានាធិបតីអាមេរិកលោក អូបាម៉ា មកកម្ពុជា ប្រជាពលរដ្ឋបានតវ៉ាជាបន្តបន្ទាប់ ដោយថាមានលិខិតជូនដំណឹងមួយរបស់ក្រសួងមហាផ្ទៃនិងលិខិតរបស់អាជ្ញាធរមូលដ្ឋានបន្ថែមទៀតឱ្យពួកគេរុះរើលំនៅឋានចេញពីតំបន់នោះក្រោមហេតុផលពង្រីកអាកាសយានដ្ឋាន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ