នាយករដ្ឋមន្ដ្រីឡាវមកបំពេញទស្សនកិច្ចនៅកម្ពុជានៅសប្ដាហ៍ក្រោយ

ក្រសួងការបរទេសបានឲ្យដឹងថាលោក ថងលូន ស៊ីសូលីត (Thongloun SIOULITH) នាយករដ្ឋមន្ដ្រីឡាវនឹងអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជាពីរថ្ងៃនៅសប្ដាហ៍ក្រោយតាមការអញ្ជើញរបស់លោកនាយករដ្ឋមន្ដ្រីហ៊ុន សែន។

សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសចុះថ្ងៃទី២៣ ខែមិថុនា បានឲ្យដឹងថានៅក្នុងដំណើរទស្សនកិច្ចនេះលោក ថងលូន ស៊ីសូលីត នឹងមកបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជាចាប់ពីថ្ងៃ២៧ដល់ថ្ងៃទី២៨ ខែមិថុនា ដើម្បីពង្រឹងនិងពង្រីកបន្ថែមទៀតនូវទំនាក់ទំនងមិត្ដភាពនិងកិច្ចសហប្រតិបត្ដិការរវាងប្រទេសទាំងពីរ។

សេចក្ដីប្រកាសបានបន្ដថា លោក ថងលូន ស៊ីសូលីត នឹងចូលបង្គំគាល់ព្រះមហាក្សត្រកម្ពុជាព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី នៅព្រះបរមរាជវាំង។ ក្នុងសេចក្ដីប្រកាសដដែលបានឲ្យដឹងទៀតថាលោក ថងលូន ស៊ីសូលីត នឹងជួបសម្ដែងការគួរសមជាមួយលោក សាយ ឈុំ ប្រធានព្រឹទ្ធសភា លោក ហេង សំរិន ប្រធានរដ្ឋសភា និងជួបចរចាផ្លូវការជាមួយលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ