អាជ្ញាធរបន្ទាយមានជ័យឃាត់ខ្លួន​អ្នកពាក់ព័ន្ធគ្រឿងញៀនជិត១០០០នាក់​

របាយការណ៍របស់សមត្ថកិច្ចខេត្តបន្ទាយមានជ័យបានឲ្យដឹងថា ក្នុងរយៈពេល៥ខែនៅឆ្នាំ២០១៧នេះ ការបង្ក្រាបគ្រឿងញៀនបានឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន ៩៤៩នាក់ និង រឹបអូសគ្រឿងញៀន បានជាង ៨០០គីឡូក្រាម​។

របាយការណ៍ប្រចាំឆមាសទី១ ឆ្នាំ២០១៧ លើកឡើងក្នុងកិច្ចប្រជុំអនុវត្តន៍ផែនការ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧ នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ។ នេះបើតាមការចុះផ្សាយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ។​

អភិបាលរងខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី ប្រសាសន៍ កម្លាំងសមត្ថកិច្ចជំនាញខេត្ត បានបង្ក្រាបបទល្មើសគ្រឿងញៀនសរុបចំនួន៣២០ករណី ឃាត់ខ្លួនជនសង្ស័យបានចំនួន៩៤៩នាក់ និងស្ត្រីចំនួន៨០នាក់។

សម្ភារ និង វត្ថុតាងដែលសមត្ថកិច្ចប្រមូលបានរួមមានថ្នាំញៀន មេតំហ្វេតាមីនអក្សរ មេតំហ្វេតាមីនអាយស៍  រថយន្តចំនួន​៤គ្រឿង ម៉ូតូ១៥គ្រឿង និង ទូរសទ្ទដៃចំនួន​១៤៣គ្រឿងជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ