យុវជនជំនាន់ថ្មីរបស់ថៃកំពុងស្វែងយល់ពីមូលហេតុនៃហិង្សានៅភាគខាងត្បូង

យុវជនជំនាន់ថ្មីរបស់ថៃកំពុងស្វែងយល់ពីមូលហេតុនៃអំពើហិង្សានៅភាគខាងត្បូង ដែលអូសបន្លាយជាង ១៣ឆ្នាំមកនេះ តាមរយៈការបាញ់ប្រហារនិងបំផ្ទុះគ្រាប់បែក​ដែលបណ្តាលឲ្យមនុស្សជាង៦៥០០នាក់បានស្លាប់ជាបន្តបន្ទាប់។​

តាមបទយកការណ៍របស់សារព័ត៌មាន Channel News Asia ស្តីពីស្ថានភាពនៅភាគខាងត្បូង​ បានឲ្យដឹងថា យុវជនមួយចំនួន​ កំពុងតែប្រើប្រាស់ជំនាញរបស់ពួកគេ ក្នុងការស្វែងរកមូលហេតុនៃការកើតហិង្សា និងឈានដល់ការស្វែងរកដំណោះស្រាយ ឲ្យមនុស្សចេះរស់នៅជាមួយគ្នាបានដោយសន្តិភាពវិញ។​ ជំនាញដែលពួកគេប្រើដើម្បីស្វែងយល់ដូចជា អ្នកសិល្បៈ អ្នកថតរូប និង អ្នកគូសរូបជាដើម។​

ហិង្សានៅភាគខាងត្បូងថៃបច្ចុប្បន្នកំពុងធ្វើឲ្យការរស់នៅរបស់ប្រជាពលរដ្ឋនៅតំបន់នោះជួបការលំបាក និងមានការភ័យខ្លាច ដូចករណីកូនទៅសាលារៀនក៏ត្រូវជួល អ្នកយាមដើម្បីជូនទៅ និង ជូនមកផ្ទះវិញ​ ដើម្បីជៀសវាងការវាយប្រហារដោយពួកក្រុមប៉ះបោរ។ បច្ចុប្បន្នក្រុមបះបោរឥស្លាមដែលចង់ផ្តាច់ខ្លួននោះ បានដាក់គោលដៅវាយប្រហារលើ ទាហាន គ្រូបង្រៀន និង អាចារ្យឬ អ្នកកាន់សាសនាព្រះពុទ្ធ។​

តាមរយៈជំនាញនៃការគូសរូប យុវជនម្នាក់នៅក្នុងខេត្តប៉ាតានី បានបើកហាងកាហ្វេមួយដាក់ឈ្មោះថា R.I.P CAFE មានន័យថា Rest in Peace ន័យជាខ្មែរសូមឲ្យទៅកាន់សុខគតិភព។ យុវជនរូបនេះថា ចង់ឲ្យមនុស្សឈប់ប្រើពាក្យនេះ ហើយដូរមកប្រើពាក្យ សូមឲ្យមានសេចក្តីសុខនៅក្នុងខេត្តប៉ាតានី Rest in Patani។​

យុវជនខ្លះទៀត ដើរប្រមូលរូបថត ជុំវិញភាពញញឹម ការយំសោក ហិង្សាផ្សេងៗ ដើម្បីស្វែងរកមូលហេតុដើម និងយកទៅដោះស្រាយដើម្បីបញ្ចប់ហិង្សា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ