អាជ្ញាធរឡាវដោះលែងពលរដ្ឋខ្មែរ៤នាក់

នគរបាល ខេត្តចំប៉ាសាក់ ប្រទេសឡាវ បានដោះលែងពលរដ្ឋខ្មែរចំនួន៤នាក់ បន្ទាប់ពីមានអន្តរាគមន៍របស់អាជ្ញាធរកម្ពុជា។

បើតាមសេចក្តីប្រកាសព័ត៌មានថ្ងៃទី២៣មិថុនាឆ្នាំ២០១៧​ ក្រសួងការបរទេសកម្ពុជានិងសហប្រតិបត្តិការអន្តរជាតិ ឲ្យដឹងថា ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំទីក្រុងប៉ាក់សេ ប្រទេសឡាវ បានសម្របសម្រួលជាមួយនគរបាល ខេត្តចំប៉ាសាក់ ឲ្យមានការដោះលែងពលរដ្ឋខ្មែរចំនួន៤នាក់។

សេចក្តីប្រកាសឲ្យដឹងបន្តថា ពលរដ្ឋខ្មែរទាំង៤នាក់នោះ ត្រូវបានចោទប្រកាន់ពីបទប្រើប្រាស់ជាតិផ្ទុះ​ដោយគ្មានការ​អនុញ្ញាត បទឆ្លងដែនបទ បទប្រើប្រាស់សៀវភៅគ្រួសារឡាវ និងរៀបការខុសច្បាប់។

បើតាមសេចក្តីប្រកាស ពលរដ្ឋខ្មែរទាំង៤នាក់ខាងលើ បានមកដល់កម្ពុជាវិញហើយ ដោយមានសាច់ញាតិទទួលនៅ ព្រំដែនកម្ពុជា-ឡាវ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ