កូរ៉េខាងជើងបាញ់រ៉ុកែតឆ្លងទ្វីបជាថ្មីទៀត

កូរ៉េខាងជើងបានបាញ់សាកល្បងរ៉ុកែត ដែលបំពាក់គ្រឿងយន្តអាចបាញ់ឆ្លងទ្វីបបានកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ដែលនេះជាផ្នែកមួយដែលបង្ហាញពីការរីកចម្រើននៃកម្មវិធីអាវុធនុយក្លេអ៊ែរបស់កូរ៉េខាងជើង។​

មន្ត្រីជាន់ខ្ពស់របស់សហរដ្ឋអាមេរិកថ្លែងថា រ៉ុកែតរបស់កូរ៉េខាងជើងបានបាញ់កាលពីម្សិលមិញ។ មន្ត្រីរូបនេះថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ហើយមិនបានផ្តល់ព័ត៌មានលម្អិតនោះទេ។​ នេះបើតាមទីភ្នាក់ងារព័ត៌មាន AFP។

ដំណឹងពីការសាកល្បងអាវុធជាថ្មីនេះ កើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពី រដ្ឋមន្ត្រីការបរទេសអាមេរិក​លោក​ Rex Tillerson ជំរុញចិនឲ្យប្រើតួនាទីក្នុងនាមជាសម្ព័ន្ធមិត្តដើម្បីដាក់សម្ពាធលើកម្មវិធីអាវុធនុយក្លេអ៊ែរបស់កូរ៉េខាងជើង។ អាមេរិកបានជំរុញឲ្យចិនដាក់ទណ្ឌកម្មផ្នែក​សេដ្ឋកិច្ចនិងដាក់សម្ពាធការទូតជាមួយកូរ៉េខាងជើងបន្ថែមទៀត ដើម្បីរក្សាសន្តិសុខនិងសន្តិភាពនៅក្នុងតំបន់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ