លោក កឹម សុខា៖ ទោះមានអ្វីកើតឡើងក៏ដោយ ឆ្នាំ២០១៨នៅតែឈ្នះ

មេដឹកនាំបក្សប្រឆាំង លោក កឹម សុខា

មេដឹកនាំបក្សប្រឆាំង លោក កឹម សុខា ថ្លែងបែបលើកទឹកចិត្តអ្នកគាំទ្រជាថ្មីទៀតថា នៅឆ្នាំក្រោយនេះ នឹងឈ្នះការបោះឆ្នោត ដើម្បីដឹកនាំប្រទេស ​ទោះមានបញ្ហា​អ្វីកើ​តឡើងដោ​យចៃ​ដន្យ​ក៏​ដោ​យ។

ក្នុងពិ​ធីចុះជួបអ្នកគាំទ្រនៅខេត្តកំពតនាថ្ងៃទី២៣ខែមិថុនានេះ លោក កឹម សុខា បានធ្វើការប្រៀបធៀបចំ​​​នួ​ន​​​អា​ស​នៈ​ឃុំសង្កាត់ និងចំនួនអាសនៈតំណាងរាស្ត្រ ដែលគណបក្សប្រឆាំងទទួលបាន​ចាប់ពី​ឆ្នាំ​២០០៨ រ​ហូ​ត​​ឆ្នាំ​​២០១៧នេះ។

លោក កឹម សុខា លើកឡើងទៀតថា ចាប់តាំងពីគណបក្សសិទ្ធិមនុស្ស និងគណបក្ស សម រង្ស៊ី រួមគ្នា បង្កើ​ត​​​ជាគណបក្សសង្គ្រោះជាតិមក លោកថាកំណើនអ្នកគាំទ្របាន​ហក់ឡើង​ជាបន្តបន្ទាប់ ដូចជា​ចំនួនអា​សនៈ​តំ​ណា​​ង​រាស្រ្តនៅឆ្នាំ២០០៨មានតែ២៩ ប៉ុន្តែនៅឆ្នាំ២០១៣ ចំនួននេះ បានឡើងដល់៥៥។ ចំណែក តំ​ណែ​ង​មេ​ឃុំស​ង្កាត់ឆ្នាំ២០១២ លោកថា មានតែ៤០ ប៉ុន្តែនៅឆ្នាំ២០១៧ ចំនួននេះបានហក់ឡើងជិត៥០០ កើន​ឡើង​​ជា​ង​១​០ដង។

លោក កឹម សុខា ថ្លែងបែបលើកទឹកចិត្ត ដល់អ្នកគាំទ្រថា កំណើនហក់ឡើងនេះ លោកថា ជាម៉ែត្រ​វាស់ បែ​​បវិទ្យា​សាស្ត្រ បង្ហាញថា សង្គ្រោះ​​​នឹងដណ្តើមបានជ័យជម្នះ ការបោះឆ្នោតជាតិឆ្នំា២០១៨ខាងមុខ ដោយ​ថា ​​​ទោះមា​នអ្វីកើ​តឡើ​​ង​ក៏​ដោយ។

លោកថា៖ «គណបក្សសង្គ្រោះជាតិសព្វថ្ងៃ ឡើងបែបនេះ ឡើងជាង១០ភាគរយ កំពុងតែស្ទុះឡើង។ ហើយគណបក្សកាន់អំណាចកំពុងតែធ្លាក់ចុះបើសិន២០១៨ នៅសល់តែមួយឆ្នាំជាងទៀតទេ បើទោះបីចៃដន្យអី ឬបញ្ហាអី ដែលកើតឡើងមិនល្អ គណបក្សសង្គ្រោះជាតិ មិនមានសន្ទុះទៅលើនោះខ្លាំង ក៏អត់ទាន់ធ្លាក់​​ចុះដែរ ព្រោះមួយឆ្នាំពេលខ្លីណាស់»

ជាញឹកញាប់ មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន ធ្លាប់គំរាមម្តងហើយម្តងទៀតថា បើគ​ណប​​ក្ស​ខ្លួ​ន​ចា​ញ់ឆ្នោតមែន លោកថាអា​​ច​នឹ​ងមានសង្គ្រាមកើតឡើង និងថាបើមានការផ្ទេរអំណាច ណាមួ​​យក៏​ផ្ទេ​រ​ឲ្យកូនចៅរបស់លោកដែរ។

បើ​តា​មលោក កឹម សុខា នៅខេត្តកំពតឆ្នាំ២០១២ គណបក្សប្រឆាំងមានមេឃុំ១ និង​​អា​​​​សនៈក្រុ​មប្រឹ​​​ក្សាឃុំ សង្កាត់ចំនួន១៣០។​ ឆ្នាំ២០១៧នេះ លោកថា បក្សប្រឆាំង ដណ្តើមតំណែងមេឃុំនិង​ចៅ​សង្កាត់ សរុបចំនួនប២២ និងអាសនៈក្រុមប្រឹក្សាឃុំសង្កាត់ចំនួន២៤០៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ