លទ្ធផលព្រាងមេឃុំចៅសង្កាត់៖ CPP ទទួលបាន១១៥៦ ខណៈ CNRP ៤៨៩

យោងតាមហ្វេសប៊ុក លោក រ៉ុង ឈុន សមាជិក គ.ជ.ប លទ្ធផលព្រាង​នៃការបែង​ចែក​អសនៈ​ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបង្ហាញថា គណបក្សប្រជាជនកម្ពុជាទទួលបានមេឃុំនិងចៅសង្កាត់សរុប១ ១៥៦ នៃអសនៈក្រុមប្រឹក្សាសរុប៦ ៥០៣។ ក្នុងនោះ ជំទប់ទី១ ឬចៅសង្កាត់រងទី១ ចំនួន១ ១៣៩នាក់ ជំទប់ទី២ ឬចៅសង្កាត់រងទី២ ចំនួន៥១០នាក់។

គណបក្សសង្រ្គោះជាតិទទួលបានមេឃុំនិងចៅសង្កាត់សរុប៤៨៩ នៃអសនៈក្រុមប្រឹក្សា​សរុប​៥ ០០៧។ ក្នុងនោះជំទប់ទី១ ឬចៅសង្កាត់រងទី១ ចំនួន៥០៣នាក់ ជំទប់ទី២ ឬចៅសង្កាត់រងទី២ ចំនួន១ ០៨៧នាក់។

គណបក្សខ្មែររួបរួមជាតិរបស់លោក ញឹក ប៊ុនឆៃ ទទួលបានមេឃុំ១ នៃអសនៈក្រុមប្រឹក្សាសរុប២៤ ។ជំទប់ទី១ ចំនួន១នាក់ ជំទប់ទី២ ចំនួន១៦នាក់។

គណបក្សហ្វ៊ុនស៊ិនប៉ិចរបស់សម្តេចក្រុមព្រះ ទទួលបានអសនៈក្រុមប្រឹក្សាសរុប២៨។ ជំទប់ទី១មួយនាក់ ជំទប់ទី២ ចំនួន១៨នាក់។

គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ទទួលបានអសនៈក្រុមប្រឹក្សាសរុប៥។ ជំទប់ទី១ ចំនួន១នាក់ ជំទប់ទី២ ចំនួន២នាក់។

គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ទទួលបានអសនៈក្រុមប្រឹក្សាសរុប៤។ ជំទប់ទី២ ទាំង៤នាក់ (កាលពី២០១២ ទទួលបាន៨នាក់)។

គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យរបស់លោក ម៉ម សូណង់ដូ ទទួលបានអសនៈ​ក្រុមប្រឹក្សា​ចំនួន១គឺជាជំទប់ទី២។

ចំនួនអសនៈក្រុមប្រឹក្សាឃុំ សង្កាត់ សរុបមានចំនួន១១ ៥៧២នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ