ទឹក​ជំនន់​នៅ​ចិន​សម្លាប់​មនុស្ស​យ៉ាង​តិច​២០០​នាក់ មនុស្ស​រាប់​លាន​នាក់​ជម្លៀស​ចេញ

ភ្លៀងធ្លាក់ខ្លាំងក្លានៅប្រទេសចិន បានសម្លាប់មនុស្សយ៉ាងតិច ២០នាក់ និងបង្ខំឲ្យមនុស្ស ១៦លាននាក់ទៀត ចាកចេញពីផ្ទះសម្បែងរបស់ពួកគេ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានដកស្រង់ការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានរដ្ឋចិនស៊ិនហួរ ដែលបានផ្សាយថា មនុស្ស ៧២នាក់ បានស្លាប់ ហើយ ៧៨នាក់ទៀតកំពុងបាត់ខ្លួន នៅខេត្តហ៊ឹប៉ី នៅភាគខាងជើងប្រទេសចិន បន្ទាប់ពីភ្លៀងធ្លាក់បង្កជាទឹកជំនន់ និងរអិលបាក់ដី។

ស៊ិនហួរ បានរាយការណ៍បន្តថា ផ្ទះសម្បែងជិ ៥ម៉ឺនខ្នង បានដួលរលំ ហើយមនុស្សប្រហែល ៨.៦លាននាក់ បានទទួលរងផលប៉ះពាល់។

ចំណែកនៅខេត្តហ៊ឺណាន នៅភាគកណ្ដាលប្រទេសចិនឯណោះវិញ មនុស្ស ១៥នាក់ បានស្លាប់ ហើយ ៨នាក់កំពុងបាត់ខ្លួន ក្រោយពីព្យុះផ្គររន្ទះកើតឡើង ដែលបានបង្ខំឲ្យមនុស្ស ៧.២លាននាក់ចាកចេញពីផ្ទះសម្បែងរបស់ពួកគេ ហើយធ្វើឲ្យផ្ទះ ១៨ពាន់ខ្នងខូចខាត។

ខេត្តជាច្រើននៅចិន បានលិចលង់ក្រោមទឹកជំនន់នៅរដូវវស្សានេះ ដោយបានសម្លាប់មនុស្សជាង ២០០នាក់ហើយ។

រដ្ឋាភិបាលចិន បាននិយាយថា ដំណាំកសិកម្មជាង ១.៥លានហិកតា បានខូចខាត ដែលនាំឲ្យខាតបង់សេដ្ឋកិច្ចជាង ៣ពាន់លានដុល្លារ ហើយធនាគារកណ្ដាលចិន បានចេញសេចក្ដីប្រកាដមួយ ដោយនិយាយថា នឹងផ្ដល់ជំនួយហិរញ្ញវត្ថុដល់តំបន់រងទឹកជំនន់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ