លោកស្រី Hillary Clinton ជ្រើស​រើស​លោក Time Kaine ជា​ដៃ​គូ​ឃោសនា​បោះ​ឆ្នោត

លោកស្រី Hillary Clinton កាលពីថ្ងៃម្សិលមិញ បានជ្រើសរើសលោក Tim Kaine សមាជិកព្រឹទ្ធសភារដ្ឋ Virginia ធ្វើជាដៃគូសម្រាប់ឃោសនាបោះឆ្នោតប្រជែងជាមួយលោក Donald Trump។

ទីភ្នាក់ងារព័ត៌មាន AFP បានផ្សាយថា ការជ្រើសរើសនេះ បានកើតឡើង ៣ថ្ងៃមុននឹងការចាប់ផ្ដើមសន្និបាតបក្សប្រជាធិបតេយ្យ នៅរដ្ឋ Philadelphia ជាទីដែលលោកស្រី Clinton និងលោក Kaine នឹងត្រូវប្រកាសជាបេក្ខជនផ្លូវការរបស់គណបក្ស សម្រាប់ប្រជែងតំណែងប្រមុខសេតវិមាន។

អតីតរដ្ឋមន្ត្រីការបរទេសអាមេរិក លោកស្រី Clinton បានសរសេរនៅលើទំព័រ Twitter ថា លោកស្រីរីករាយក្នុងការប្រកាសពីដៃគូឃោសនារបស់លោកស្រី។ លោកស្រី Clinton បានសរសើរដៃគូរបស់លោកស្រីថាជាបុរសម្នាក់ដែលបូជាជីវិតខ្លួនឯងសម្រាប់ជួយអ្នកដទៃ។

លោក Kaine គឺជាសមាជិកព្រឹទ្ធសភាដ៏មានប្រជាប្រិយភាពមកពីរដ្ឋ Virginia ហើយលោកនិយាយភាសាអេស្ប៉ាញយ៉ាងស្ទាត់ជំនាញ។

លោក Kaine បម្រើការនៅគណៈកម្មាធិការទំនាក់ទំនងការបរទេស និងសេវាកម្មប្រដាប់អាវុធ។ ជាមួយនឹងបទពិសោធន៍នេះ លោក Kiane អាចជួយលោកស្រី Clinton ឲ្យទទួលបានសំឡេងគាំទ្រពីក្រុមជនជាតិអាមេរិកនិយាយភាសាអេស្ប៉ាញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ