នាយករដ្ឋមន្ត្រីសម្រេច​ឲ្យ​អាជីវករផ្សារស្ទឹងសែន​អាចលក់​ដូរនៅ​តូប​ពួកគេ​​មួយជីវិត

(ប្រភពរូបភាពពី ហ្វេសប៊ុក លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន) លោក ហ៊ុន សែន និង អាជីវករលក់ដូរនៅផ្សារស្ទឹងសែន

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹកថ្ងៃសៅរ៍នេះ បានសម្រេចផ្តល់ឲ្យអាជីវករសល់ដូរនៅក្នុងផ្សារស្ទឹងសែន អាចកាន់កាប់តូបលក់ដូរឥវ៉ាន់របស់ខ្លួនអស់មួយជីវិត។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃនេះ បានចេញដំណើរពីខេត្តសៀមរាប ទៅកាន់ខេត្តកំពង់ធំ ជាផ្នែកមួយនៃ ការចុះពិនិត្យស្ថានភាពតាមបណ្តារាជធានីខេត្តទាំង២៥។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជួបសំណេះសំណាលជាមួយអាជីវករនៅផ្សារស្ទឹងសែន និងបានសម្រេចឲ្យអាជីវករនៅផ្សារនេះ អាចលក់ដូនៅតូបរបស់គាត់អស់មួយជីវិតដោយមិនចាំបាច់មានអាណត្តិ។ នេះបើតាមអ្វីដែលលោកបានសរសេរនៅលើទំព័រហ្វេសប៊ុកនៅព្រឹកនេះ។

លោកនាយករដ្ឋមន្ត្រីសរសេរទៀតថា៖ “ផ្សារនេះ គឺខ្ញុំបានផ្តល់ថវិកាជួសជុលដំបូលផ្សារដល់អាជីវករនៅទីនេះ។ តាមការសំណេះសណាលកាលពីព្រឹកនេះ ខ្ញុំមានការភ្ញាក់ផ្អើលដែលមានបងប្អូនមួយចំនួនធំមិនទាន់បានដឹងច្បាស់អំពីអាណត្តិនៃការលក់ដូរក្នុងផ្សារនេះ។ ខ្ញុំសូមបញ្ជាក់ជូនបងប្អូនអាជីវករផ្សារស្ទឹងសែនទាំងមូលអោយ(បាន)ជ្រាបថា ចាប់ពីថ្ងៃនេះផ្សារនេះនឹងផ្តល់ជូនបងប្អូនអាជីវករលក់ដូរអស់មួយជីវិត

អាជីវករម្នាក់នៅផ្សារស្ទឹងសែន ដែលសុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា ផ្សាយនេះ ត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុនឯកជនមួយកាលពីឆ្នាំ២០០៧ មុននឹងវាត្រូវភ្លើងឆាបឆេះអស់មួយផ្នែកធំនៅចុងឆ្នាំ២០១០។ អាជីវករដដែលនេះ បញ្ជាក់ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចំណាយប្រាក់ទៅលើថ្លៃជួសជុលដំបូលផ្សារ ក្រោយហេតុការណ៍អគ្គិភ័យនោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ