ទំហំបញ្ញើ និងកម្ចីហិរញ្ញវត្ថុសុទ្ធតែមានកំណើនខ្ពស់នៅឆមាសទី១

ធនាគារជាតិកម្ពុជា

ធនាគារ​កណ្ដាល​កម្ពុជា បាន​ឲ្យ​ដឹង​ថា ប្រាក់​បញ្ញើ​ និង​កម្ចី​ឥណទាន​នៅ​ក្នុង​ឧស្សាហកម្ម​ធនាគារ និង​ហិរញ្ញវត្ថុ​កម្ពុជា​ សុទ្ធ​តែ​កើន​ឡើង​ខ្ពស់ នៅ​ក្នុង​ឆមាស​ទី​១ ក្នុង​ឆ្នាំ​នេះ។

របាយការណ៍​បច្ចុប្បន្នភាព​នៃ​វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ​កម្ពុជា​សម្រាប់​ឆមាសទី​១​ឆ្នាំ​២០១៧​នេះ ចេញ​ដោយ​ធនាគារ​កម្ពុជា កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ បាន​បង្ហាញ​ថា ប្រាក់​បញ្ញើ​បាន​កើន​ឡើង​ដល់​ទៅ ៧០.៨​ទ្រីលាន​រៀល ឬ​ស្មើ​នឹង កំណើន ២៣.៤​ភាគរយ បើ​ធៀប​ទៅ​នឹង​រយៈ​ពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​កន្លង​មក។

របាយការណ៍​ដដែល​នេះ បាន​ឲ្យ​ដឹង​ទៀត​ថា ​ទំហំ​កម្ចី​ឥណទាន ក៏​បាន​កើន​ឡើង​ទៅ​ដល់ ៧៦.៥​ទ្រីលាន​រៀល​ផង​ដែរ ឬ​ស្មើ​នឹង​កំណើន ២០.៤​ភាគរយ នៅ​ក្នុង​រយៈ​ពេល ៦​ខែ​ដំបូង​ក្នុង​ឆ្នាំ​នេះ។

ធនាគារ​​ជាតិ​កម្ពុជា បាន​ឲ្យដឹង​ថា ទ្រព្យ​សកម្ម​នៅ​ក្នុង​ឧស្សាហកម្ម​ធនាគារ និង​ហិរញ្ញវត្ថុ​កម្ពុជា បាន​កើន​ឡើង​ដល់​ទៅ ១២៦.៨​ទ្រីលាន​រៀល ឬ​ស្មើ​នឹង​កំណើន ២១.៨​ភាគរយ នៅ​ចន្លោះ​ខែ​មករា ដល់​ខែ​មិថុនា​កន្លង​មក​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ