គ្រោះថ្នាក់ចរាចរណ៍សម្លាប់មនុស្សជិត១០០នាក់ របួសជិត៣០០នាក់

គ្រោះថ្នាក់ចរាចរណ៍មួយកាលពីពេលកន្លងទៅក្នុងខេត្តបាត់ដំបង (រួបភាពហ្វេសប៊ុក)

មនុស្ស​ដល់​ទៅ​ជិត ១០០​​នាក់​ ត្រូវ​បាន​សម្លាប់ និង​ជិត ៣០០​​នាក់​ទៀត​រង​របួស​ធ្ងន់​ស្រាល នៅ​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​រយៈ​ពេល ២២​ថ្ងៃ​ក្នុង​ខែ​នេះ។ នេះ​ដោយ​ផ្អែក​តាម​របាយការណ៍​នគរបាល​ចរាចរណ៍​ផ្លូវ​គោក។

របាយការណ៍​ដដែល​នេះ​ដែល​ចុះ​ផ្សាយ​លើ​គេហ​ទំព័រ​នគរបាល​ជាតិ បាន​ឲ្យ​ដឹង​បន្ថែម​ថា គ្រោះ​ថ្នាក់​ចរាចរណ៍ ១៨១​ករណី បាន​កើត​ឡើង​នៅ​ទូទាំង​ប្រទេស នៅ​ចន្លោះ​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​២២ ខែ​កក្កដា​នេះ ដោយ​បាន​សម្លាប់​មនុស្ស​ដល់​ទៅ ៩៦​នាក់ និង​បណ្ដាល​ឲ្យ​មនុស្ស ២៨១​នាក់​រង​របួស ក្នុង​នោះ​របួស​ធ្ងន់ ១៨១​នាក់។

គ្រោះ​ថ្នាក់​ចរាចរណ៍​បាន​កើត​ឡើង​រៀង​រាល់​ថ្ងៃ ដោយ​បាន​សម្លាប់​មនុស្ស​ជាង ១៦០០​នាក់ និង​បណ្ដាល​ឲ្យ​របួស​ជាង ៦៦០០​នាក់ កាល​ពី​ឆ្នាំ​មុន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ