សកម្មជនតំបន់អារ៉ែងអំពាវនាវឲ្យតុលាការឆាប់កោះហៅឲ្យចូលកម្ពុជាវិញ

រូបលោក អាឡិច កាលពីពេលកន្លងទៅ

ប្រធានអង្គការចលនាមាតាធម្មជាតិដែលសកម្មនឹងតំបន់អារ៉ែង លោក អាឡិច ជាជនជាតិអេស្ប៉ាញដែលត្រូវបានរដ្ឋាភិបាលបណ្តេញចេញពីកម្ពុជានោះ ជំរុញឲ្យតុលាការខេត្តកោះកុងឆាប់ចេញដីកាកោះហៅរូបលោកឲ្យចូលសវនាការដើម្បីបានចូលកម្ពុជាវិញ។

លោក អាឡិច បានសរសេរនៅលើហ្វេសប៊ុករបស់លោកថា “នៅខណៈពេលដែលតារាហូលីវូដ កំពុងពាក់ស្រោមមុខថា ជាសកម្មជនការពារតំបន់អារ៉ែង តារាក្រៅឆាកដូចជារូបលោក សូមជម្រាបជូនសាធារណជនអោយបានជ្រាបថាមេធាវីរបស់លោកំពុងជំរុញអោយតុលាការខេត្តកោះកុងឆាប់ចេញដីការកោះហៅលោកដើម្បីឡើងជំនុំជម្រះក្នុងពេលឆាប់ៗនេះ ដើម្បីឲ្យខ្ញុំឆាប់បានត្រឡប់មកកាន់ប្រទេសគួរអោយស្រលាញ់មួយនេះវិញ។ តែចៅក្រមនៅតែមិនអើពើនឹងសំណើររបស់ខ្ញុំ។ មានអ្នកណាជួយឆ្លើយបានទេថាដោយសារអ្វី?”។

សារនេះត្រូវបានធ្វើឡើងនេះ ចំពេលដែល លោក ហ៊ុន សែន បានជួបប្រជុំជាមួយសកម្មជនបរិស្ថានរាប់រយនាក់ កាលពីម្សិលមិញ ដោយបានយល់ព្រមចំពោះសំណើរបស់សង្គមស៊ីវិលដែលស្នើឲ្យមានការជួបជាមួយអង្គការក្រៅរដ្ឋាភិបាលនិងអ្នកពាក់ព័ន្ធស្តីពីការការពារបរិស្ថានមួយឆ្នាំម្តង។

លោក អាឡិច ក៏បានភ្ជាប់លិខិតមួយចុះថ្ងៃទី១៩ ខែកក្កដា ដែលមេធាវីរបស់លោកបានស្នើទៅសាលាដំបូងខេត្តកោះកុងឲ្យកោះហៅកូនក្តីដើម្បីចូលសវនាការ ដើម្បីធានាការកាត់ក្តីប្រកបដោយយុត្តិធម៌៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ