អតីត​ប្រធានាធិបតី​សិង្ហបុរី Nathan ទទួល​មរណភាព​ដោយសារ​ជំងឺ​ដាច់​សរសៃ​ឈាម

អតីត​ប្រធានាធិបតី​សិង្ហបុរី លោក S R Nathan (រូបភាពពី Mediacorp)

អតីតប្រធានាធិបតីសិង្ហបុរី លោក S R Nathan បានទទួលមរណភាពកាលពីថ្ងៃម្សិលមិញ ក្នុងអាយុ៩២ឆ្នាំ ពោលគឺ៣សប្ដាហ៍ក្រោយពីលោកកើតជំងឺដាច់សរសៃឈាមក្នុងខួរក្បាល។

យោងតាមការផ្សាយរបស់ Channel News Asia បានឲ្យដឹងថា នាយករដ្ឋមន្ត្រីនិងគណៈរដ្ឋមន្ត្រីសិង្ហបុរីបានផ្ញើសារចូលរួមរំលែកទុក្ខចំពោះការបាត់បង់លោក Nathan។

លោក Nathan គឺជាប្រធានាធិបតីសិង្ហបុរីទី៦ ដែលត្រូវបានជ្រើសរើសឲ្យកាន់តំណែងនេះចាប់ពីឆ្នាំ១៩៩៩ រហូតដល់លោកចុះចេញពីតំណែងកាលពីឆ្នាំ២០១១៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ