សាលាឧទ្ធរណ៍បើកសវនាការ​លើមន្ត្រីនិងសកម្មជន​បក្សប្រឆាំង១១រូប​

សាលាឧទ្ធរណ៍នៅព្រឹកថ្ងៃអង្គារនេះ បើកសវនាការលើបណ្តឹងចំនួន២របស់មន្ត្រីនិងសកម្មជនគណបក្សសង្គ្រោះជាតិទាំង១១ រូប ដែលកំពុងជាប់ពន្ធនាគារព្រៃសពាក់ព័ន្ធហិង្សានៅទីលានប្រជាធិបតេយ្យកាលពីឆ្នាំ២០១៤។

មន្ត្រីនិងសកម្មជនគណបក្សសង្គ្រោះជាតិ រួមទាំងលោក មាជ សុវណ្ណារ៉ា ផង ត្រូវអនុរក្សពន្ធនាគារបញ្ជូនដល់សាលាឧទ្ធរណ៍នៅព្រឹកនេះ។ សកម្មជនទាំង១១រូបបានថ្លែងប្រហាក់ប្រហែលគ្នាក្នុងបន្ទប់សវនាការដោយចោទថា តុលាការមានភាពលម្អៀង ដាក់បន្ទុកលើពួកគេជាអ្នកគាំទ្រនិងជាមន្ត្រីបក្សប្រឆាំង។

សវនាការនៅសាលាឧទ្ធរណ៍ព្រឹកនេះបានជម្រះលើបណ្តឹងរបស់សកម្មជននិងមន្ត្រីទាំង១១រូបចំនួន២គឺ បណ្តឹងស្នើសុំមោឃភាពនីតិវិធីរបស់សាលាដំបូងរាជធានីភ្នំពេញ និងទី២បណ្តឹងប្រឆាំងនឹងសាលក្រមរបស់ចៅក្រមសាលាដំបូង ដែលបានផ្តន្ទាទោសអ្នកទាំងនោះម្នាក់ៗពី៧ទៅ២០ឆ្នាំ។

កាលពីខែកក្កដាឆ្នាំ២០១៥ សាលាដំបូងរាជធានីភ្នំពេញបានផ្ដន្ទាទោសសកម្មជននិងមន្ត្រីគណបក្សសង្រ្គោះជាតិ១១នាក់ឲ្យជាប់ពន្ធនាគារពី៧ឆ្នាំទៅ២០ឆ្នាំពីបទ ដឹកនាំនិងចូលរួមក្នុងចលនាកុប្បកម្មនាំឲ្យមានហិង្សានៅក្បែរទីលានប្រជាធិបតេយ្យកាលពីខែកក្កដា ឆ្នាំ២០១៤៕

ដោយលោក ពៅ មេត្តា និង ញឹម សុខន

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ