រដ្ឋាភិបាលសម្រេចបិទអង្គការអាមេរិកមួយឈ្មោះ NDI

Screenshot of NDI website

រដ្ឋាភិបាលកម្ពុជា សម្រេចបិទអង្គការសហររដ្ឋអាមេរិកមួយ ដោយថា អង្គការនេះប្រព្រឹត្តខុសនឹងច្បាប់ស្ដីពីអង្គការមិនមែនរដ្ឋាភិបាល​ និងច្បាប់សារពើពន្ធរបស់កម្ពុជា។

ក្នុងសេចក្ដីប្រកាសព័ត៌មាន​ចេញផ្សាយនៅថ្ងៃពុធទី២៣សីហានេះ ក្រសួងការបរទេសកម្ពុជាអះអាងថា រដ្ឋាភិបាល បានសម្រេចបញ្ឈប់នូវរាល់សកម្មភាពរបស់អង្គការមួយ ដែលគាំទ្រដោយរដ្ឋាភិបាលអាមេរិកឈ្មោះ «វិទ្យាស្ថានជាតិប្រជាធិបតេយ្យ» ឬហៅកាត់ថា «NDI» ។

បើតាមសេចក្ដីប្រកាសព័ត៌មាន​ រដ្ឋាភិបាលចោទថា អង្គការបរទេសមួយនេះបានធ្វើប្រតិបត្តិការ នៅក្នុងប្រទេសកម្ពុជា ដោយមិនបានចុះបញ្ជីជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ រហូតដល់អង្គការនេះបានដាក់ពាក្យស្នើសុំចុះបញ្ជីនៅថ្ងៃទី២១មិថុនាឆ្នាំ២០១៦។​ បន្ថែមលើសនេះ រដ្ឋាភិបាលដាក់ការចោទប្រកាន់ទៀតថា អង្គការ NDI ក៏មិនបានបង់ពន្ធ ​រហូតមកទល់ពេលបច្ចុប្បន្ន។

ប៉ុន្ដែមជ្ឈដ្ឋានជាតិ និងអន្ដរជាតិ មើលឃើញថា ការបិទអង្គការអាមេរិកមួយនេះ ហាក់ធ្វើឡើងបន្ទាប់ពីអង្គភាពសារព័ត៌មានស្និទនឹងរដ្ឋាភិបាលមួយ​ បានចុះផ្សាយឯកសារបែកធ្លាយ ដោយចោទថា អង្គការ NDI បានជួយរៀបចំនិងជ្រោមជ្រែងឲ្យគណបក្សប្រឆាំងផ្ដួលរំលំរដ្ឋាភិបាលក្នុងការបោះឆ្នោតជាតិនៅឆ្នាំ២០១៨ខាងមុខ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ