លោក ហ៊ុន សែន ​រំឭក​ករណី​កម្មករ​មានប្រាក់សោធននិវត្តន៍នៅឆ្នាំ២០១៩

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ជួបកម្មករកម្មការិនីរោងចក្រ (FB: លោក ហ៊ុន សែន)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងជាថ្មីទៀត​នៅព្រឹកថ្ងៃពុធនេះថា ចាប់ពីឆ្នាំ២០១៩ រដ្ឋនឹងសម្រេចឲ្យកម្មករ កម្មការនីលើវិស័យឯកជន ទទួលបានប្រាក់សោធននិវត្តន៍ ស្មើនឹង៨០%នៃប្រាក់ខែដែលខ្លួនទទួលបាន​។

នៅក្នុងពិធីជួបជាមួយកម្មករកម្មការិនីនៅព្រឹកថ្ងៃពុធនេះ នៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ លោក ហ៊ុន សែនថ្លែងថា កម្មករកម្មការិនី មិនបាច់ព្រួយបារម្ភទៀតទេថា ពេលចាស់ទៅ មិនមានប្រាក់ចិញ្ចឹមជីវិត ដោយលោក​ថា ចាប់ពីឆ្នាំ២០១៩ទៅ រដ្ឋសម្រេចឲ្យកម្មករកម្មការិនីទទួលបានប្រាក់សោធននិវត្តន៍។

ក្នុងឱកាសនោះ លោក ហ៊ុន សែន ក៏បានសម្រេចឲ្យ កម្មការិនីដែលមានផ្ទៃពោះ អាចឈប់សម្រាក​នៅពេលសម្រាលកូនរយៈពេល​៣ខែ ដោយទទួលបានប្រាក់ខែ ស្មើ១២០% ធៀបនឹងប្រាក់ឈ្មួលដែលទទួលបាន គឺច្រើនជាងប្រាក់ឈ្នួលធម្មតា។​

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដាក់ចេញផែនការ ជួបកម្មករកម្មការិនីតាមរោងចក្រ១សប្តាហ៍ពីរដង ដែលលោកថា ដើម្បីដឹងសុខទុក្ខរបស់កម្មករនិងជួយដោះស្រាយបញ្ហាប្រឈមទាំងនោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ