នគរបាលប្រកាសថាបណ្តាញ IS ម្នាក់ពាក់ព័ន្ធវាយប្រហារនៅចាការតាឆ្នាំ​២០១៦​

នគរបាលឥណ្ឌូនេស៊ី បានចោទប្រកាន់បណ្តាញម្នាក់របស់ក្រុម IS ឈ្មោះ Aman Abdurrahman ជាអ្នកស្ថិតនៅក្នុងក្រុមវាយប្រហារដោយបំផ្ទុះគ្រាប់បែកនៅតំបន់​មួយក្នុងរដ្ឋធានីចាការតា កាលពីឆ្នាំ​២០១៦ ដែលបានបណ្តាលឲ្យមានអ្នកស្លាប់ចំនួន​៨នាក់។

នគរបាលជាតិរបស់ឥណ្ឌូនេស៊ី លោក​ Martinus Sitompul បានប្រាប់សារព័ត៌មាន​ Channel News Asia ថា បុរសរូបនោះត្រូវបានសមត្ថកិច្ចរកឃើញកាលពីថ្ងៃទី១៩ខែសីហាថា ជាប់ពាក់ព័ន្ធការវាយប្រហារនៅ Jalan Thamrin ដែលកាលនោះបណ្តាលឲ្យមនុស្ស៨នាក់ស្លាប់ រួមទាំងក្រុមវាយប្រហារ៤នាក់ផង។​

សមត្ថកិច្ចរកឃើញថា ឈ្មោះ Aman Abdurrahman ជាអ្នកដើរតួនាទីសំខាន់ក្នុងការរៀបចំវាយប្រហារនោះតាមរយៈការគៀងគរ មូលនិធី ការជំរុញទឹកចិត្តឲ្យមានអ្នកអោបគ្រាប់បែកអត្តឃាត និងការបណ្តុះបណ្តាលផ្សេងៗទៀត។​

Aman ទើបត្រូវបានសមត្ថកិច្ចដោះលែងកាលពីថ្ងៃទី១៣ខែ សីហាកន្លងទៅក្រោយពេលជាប់ពន្ធនាគារអស់​៩ឆ្នាំ ពាក់ព័ន្ធនឹងការចោទថា បានបណ្តុះបណ្តាលក្រុមភេរវករនៅតំបន់អាសេ។ បុរសនេះ ត្រូវបានសមត្ថកិច្ចកំពុងតាមស្វែងរកចាប់ខ្លួនឡើងវិញ ក្រោយពីរកឃើញថា ជាប់ព័ន្ធការវាយប្រហារកាលពីឆ្នាំមុន។​

ឥណ្ឌូនេស៊ី គឺជាប្រទេសមួយស្ថិតនៅក្នុងចំណោមប្រទេសផ្សេងទៀតនៅអាស៊ីអាគ្នេយ៍ ដែល​កំពុងរងការគំរាមកំហែងដោយក្រុមភេរវកម្មខ្លាំង បន្ទាប់ពីក្រុមឧទ្ធាមក្នុងស្រុក​បានសហការជាមួយ ពួកក្រុម​ IS៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ