ក្រសួងថាសិស្សជិត២ពាន់នាក់អវត្តមាននៅថ្ងៃប្រឡងថ្នាក់ទី១២

ដោយ VOD Admin​​ | ថ្ងៃពុធ ទី២៣ ខែសីហា ឆ្នាំ២០១៧​ ម៉ោង 3:54 PM | ការអប់រំ | 0 | 2347 សិស្សានុសិស្សប្រឡងមធ្យមសិក្សាទុតិយភូមិ នៅវិទ្យាល័យបាក់ទូក

ក្រសួងអប់រំយុវជន និងកីឡា បានអះអាងថា សិស្សចំនួន១៦៤៧នាក់ អវត្តមាន ក្នុងពេលកំពុងដំណើរការប្រឡង នៅក្នុងចំណោមសិស្សសរុបចំនួនប្រមាណ១០ម៉ឺននាក់។

យោងតាមទំព័រហ៊្វេសប៊ុក ក្រសួងអប់រំយុវជននិងកីឡា បានបញ្ចាក់ថា បន្ទាប់ពីការប្រឡងរយៈពេលពីរថ្ងៃ បេក្ខជន ដែលប្រព្រឹត្តកំហុងឆ្គង មានចំនួន១៣ករណី និងដកហូតបានសម្ភារៈមួយចំនួន ហើយបេក្ខជនមានបញ្ហាសុខភាព ចំនួន៧០ករណី និង៩ករណីមិនអាចបន្តការប្រឡង ដោយថា មានអាការៈធ្ងន់ធ្ងរ។

ក្រសួងអប់រំយុវជននិងកីឡាឲ្យដឹងថា ស្ថានភាព​អាកាសធាតុ​អំឡុង​ដំណើរ​ការនៃ​ការ​ប្រឡងសម័យ​ប្រឡងថ្ងៃទី២១ខែសីហា ឆ្នាំ២០១៧ នៅ​តាម​មណ្ឌល​មួយចំនួន​ថ្វី​ត្បិត​មាន​ភ្លៀង​ធ្លាក់​ ក៏ប៉ុន្តែ​មិន​ប៉ះពាល់​ដល់​ដំណើរ​ការ​សំណេរ​របស់​បេក្ខជន​នោះទេ។

បើតាមក្រសួងអប់រំ ការប្រឡងនេះ នឹងត្រូវប្រកាសលទ្ធផលនៅតាមមណ្ឌលនីមួយៗនៅរសៀលថ្ងៃទី១២ខែកញ្ញា សម្រាប់​នៅភ្នំពេញ និងខេត្តកណ្តាល ហើយនៅថ្ងៃទី១៣ខែកញ្ញាឆ្នាំ២០១៧សម្រាប់ទូទាំងប្រទេស៕

ម៉ាប់ ស៊ុយ Mabsuy168@gmail.com

សរសេរមកកាន់ VOD Admin តាមរយៈ vodadmin@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required