កូរ៉េខាងត្បូង​ស្តីបន្ទោសកូរ៉េខាងជើងថា គិតរឿងនុយក្លេអ៊ែមិនគិតពលរដ្ឋ​រងទុក្ខ

ទឹកជំនន់នៅកូរ៉េខាងជើង(រូបភាពពីទីភ្នាក់ងារសារព័ត៌មានAFP)

 

កូរ៉េខាងត្បូងបានពិចារណាលុបចោលគម្រោងផ្ដល់ជំនួយដល់ពលរដ្ឋដែលកំពុងរងគ្រោះដោយសារទឹក ជំនន់នៅកូរ៉េខាងជើង និងថែមទាំងបានចោទរដ្ឋាភិបាលក្រុងព្យុងយ៉ាងថាមិនបានគិតគូរពីសុខទុក្ខ ប្រជាពលរដ្ឋដោយរវល់តែរឿងអាវុធនុយក្លេអ៊ែរ។

សារព័ត៌មាន Channel News Asia បានចុះផ្សាយសម្ដីអ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងត្បូងលោក Sun Nahm-kook នៅថ្ងៃព្រហស្បតិ៍នេះថា៖ “កូរ៉េខាងជើងរវល់តែរឿងជំរុញការធ្វើតេស្តគ្រាប់នុយក្លេអ៊ែរទី៥របស់ខ្លួន ខណៈដែលគ្រោះទឹកជំនន់កំពុងកើតមានឡើង”។

លោកបន្ថែមថា៖ “ថ្លៃចំណាយរបស់កូរ៉េខាងជើងលើការធ្វើតេស្តមីស៊ីលនិងនុយក្លេអ៊ែរ គិតទៅប្រហែលជា ២០០លានដុល្លារនោះ គឺវាច្រើនជាងការចំណាយលើការខូចខាតបង្កឡើងដោយគ្រោះទឹកជំនន់ទៅទៀត “។

Channel News Asia បានដកស្រង់សម្ដីអ្នកនាំពាក្យរូបនេះថាការមិនយកចិត្តទុកដាក់អំពីអាយុជីវិតរបស់ពលរដ្ឋខ្លួនពីសំណាក់រដ្ឋាភិបាលកូរ៉េខាងជើងគឺមិនអាចលើកលែងឲ្យបាននោះទេ។

របាយការណ៍អង្គការសហប្រជាជាតិបង្ហាញថានៅឆ្នាំនេះកូរ៉េខាងជើងបានទទួលរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់ពុំធ្លាប់មានដោយមនុស្ស១៣៨នាក់បានស្លាប់និង៤០០នាក់ផ្សេងទៀតកំពុងបាត់ខ្លួន។ យ៉ាងហោចណាស់ផ្ទះជាង២ម៉ឺនខ្នងរងការបំផ្លិចបំផ្លាញ ខណៈពលរដ្ឋជាច្រើនទៀតបាត់បង់លំនៅឋាន។

អង្គការកាកបាទក្រហមអន្តរជាតិបានព្រមានថាកូរ៉េខាងជើងនឹងទទួលរងគ្រោះ មហន្តរាយដ៏ធំបន្ថែម ពីលើការខ្វះ ខាតផ្នែកស្បៀងអាហារដែលប្រទេសនេះកំពុងជួប៕

 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ