គណបក្សហ្វ៊ុនស៊ិនប៉ិច សម្រេចប្ដូរសញ្ញាថ្មីដោយដករូបសម្តេចក្រុមព្រះចេញ

ប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិចសម្ដេចក្រុម ព្រះនរោត្តម រណឫទ្ធិ

គណបក្សហ្វ៊ុនស៊ិនប៉ិច ដែលធ្លាប់មានប្រជាប្រិយភាពនៅកម្ពុជា បានសម្រេចប្ដូរឡូហ្គូថ្មីរបស់បក្ស ដោយ​ដករូប​សម្ដេច​ក្រុម ព្រះនរោត្តម រណឬទ្ធិ និងកែប្រែនូវលក្ខន្តិកៈមួយចំនួនផងដែរ។

គណបក្សហ្វ៊ុនស៊ិនប៉ិចបានរៀបចំសមាជវិសាមញ្ញមួយ​នៅមជ្ឈមណ្ឌល សន្និបាតកោះពេជ្រនាព្រឹកថ្ងៃទី២៣ ខែ កញ្ញានេះ ដោយគណបក្សនេះ បានសម្រេចប្តូររូបសញ្ញាថ្មីរបស់គណបក្ស និងកែសម្រួលប្រការ​មួយ​ចំនួននៃលក្ខន្តិកៈផងដែរ។

ប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិចសម្ដេចក្រុម ព្រះនរោត្តម រណឬទ្ធិ បានលើកឡើងថាការ​សម្រេចប្ដូររូបសញ្ញា​គណបក្សចាស់ចេញតាមការបញ្ជារពីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដើម្បីឱ្យសមស្របទៅតាមច្បាប់ស្តីពី គណបក្ស​នយោបាយដែលរដ្ឋាភិបាលទើបតែ​ធ្វើ​វិសោធនកម្មកាល​ពីចុងខែ កក្កដាកន្លងទៅ។

វិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយថ្មីមិនអនុញ្ញាតឱ្យ គណបក្សនយោបាយ នៅក្នុងប្រទេសកម្ពុជា ប្រើ​ប្រាស់​ឈ្មោះ ឬរូបរបស់ រូបវ័ន្តបុគ្គល នៅក្នុងឈ្មោះ ឬរូបសញ្ញា គណបក្សឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ