លោក ហ៊ុន សែនបញ្ជាឲ្យដូរឈ្មោះមករមណីយដ្ឋានបូកគោវិញមុនម៉ោង ១១ព្រឹក

ដោយ លោក លី វេហា​​ | ថ្ងៃសៅរ៍ ទី២៣ ខែកញ្ញា ឆ្នាំ២០១៧​ ម៉ោង 9:32 AM | អភិបាលកិច្ចល្អ | 0 | 10390

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែននៅព្រឹកនេះ បានបញ្ជាឲ្យអាជ្ញាធរអន្តរាគមន៍ដូរឈ្មោះមករមណីយដ្ឋានបូកគោវិញ បន្ទាប់ពីមានប្រតិកម្មពី​ពលរដ្ឋ​ ទាក់ទងនឹងការដូរឈ្មោះរមណីយដ្ឋានជាតិនោះទៅជារមណីយដ្ឋាន សុខា ឋានសួគ៌។

លោក ហ៊ុន សែន បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់ខ្លួននៅព្រឹកថ្ងៃទី ២៣ ខែ កញ្ញានេះថា​លោក​ មិនបានដឹងពីការដូរឈ្មោះរមណីយដ្ឋានជាតិនោះទេ ហើយលោកបានបញ្ជាឲ្យអាជ្ញាធរខេត្តកំពតទៅ​ដកហូត ស្លាក​ឈ្មោះនោះចេញឲ្យបានមុនម៉ោង ១១ ព្រឹកនេះ។

លោក ហ៊ុន សែន លើកឡើងថា៖ «ខ្ញុំបានបញ្ជារអោយអភិបាលខេត្តកំពតទៅដកហូតចេញនូវផ្លាក សញ្ញា​អត់​ច្បាប់ចេញអោយបានមុនម៉ោង ១១ ថ្ងៃនេះ។ តំបន់ប្រវត្តិសាស្ត្រ ត្រូវតែរក្សាឈ្មោះដើមជាដាច់ខាត»។

លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន បន្តថា លោកពុំដឹងពីការដូរ​ឈ្មោះរមណីយដ្ឋាន​ភ្នំបូកគោទៅជា​ឈ្មោះ​រមណីយដ្ឋានផ្សេងទេ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់មិនបានដឹង និងមិន​បាន​អនុញ្ញាតដែរ។

រមណីយដ្ឋានឋានសួគ៌បូកគោ ត្រូវបានដូរឈ្មោះទៅជារមណីយដ្ឋាន សុខា ឋានសួគ៌ ចាប់ពីថ្ងៃទី១ខែកញ្ញា ដោយមិនបាន​បញ្ជាក់ពីមូលហេតុនៃការដូរនេះទេ៕

សរសេរមកកាន់ លោក លី វេហា តាមរយៈ veha@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required