អង់គ្លេស​ជំរុញ​ឲ្យ​EU​រក្សា​លក្ខខណ្ឌ​ពាណិជ្ជកម្ម​២ឆ្នាំ​ពេល​ចាក​ចេញ​

នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រីធា សាមេ បានថ្លែងថា ក្នុងរយៈពេលនៃការរៀបចំរបស់អង់គ្លេសចាកចេញពីសហភាពអឺរ៉ុប ប្រមាណ២ឆ្នាំ គឺលក្ខខណ្ឌក្នុងទំនាក់ទំនងផ្នែកធ្វើពាណិជ្ជកម្ម​គួរតែរក្សាទុកដូចធម្មតាសិន។​

លោកស្រី លើកឡើងថា ជនអន្តោប្រវេសរបស់សហភាពអឺរ៉ុបនឹងនៅតែបន្តធ្វើការងារនៅក្នុងប្រទេសអង់គ្លេសដូចធម្មតាដដែល ប៉ុន្តែត្រូវចុះបញ្ជីតាមការតម្រូវរបស់អាជ្ញាធរ។ ចំណែក​អង់គ្លេសត្រូវបង់ថវិកាចូលសហភាពអឺរ៉ុបដូចរដ្ឋជាសមាជិកធម្មតាដដែល។ លោកស្រីថ្លែងបែបនេះនៅក្នុងប្រទេសអ៊ីតាលី ដោយបញ្ជាក់ថា អង់គ្លេសចាកចេញពីសហភាពអឺរ៉ុប ប៉ុន្តែមិនមែនចាកចេញពីប្លុកអឺរ៉ុបទេ។​នេះបើតាមសារព័ត៌មាន​BBC។​

ប្រធានក្រុមការងាររបស់អឺរ៉ុបជាអ្នកដឹកនាំការចរចាលើករណីចាកចេញរបស់អង់គ្លេសលោក Michel Barnier លើកឡើងថា ការលើកឡើងរបស់លោកស្រីធាសាមេនោះគឺជាចំណុចល្អដែលកំពុងដំណើរការទៅមុខ។​

លោកស្រីធា សាមេ ក៏បាន​ស្នើឡើងឲ្យមាន​កិច្ចព្រមព្រៀងថ្មី​ក្នុងការការពារសន្តិសុខ ដោយលោកស្រី​បញ្ជាក់ថា សហភាពអឺរ៉ុបគឺជា ដៃគូរឹងមាំមួយរបស់អង់គ្លេស។​

ចំពោះផ្នែកពាណិជ្ជកម្ម​លោកស្រី លើកឡើងថា ភាគីទាំងពីរ​អាចធ្វើឲ្យមានភាពប្រសើរឡើងបំផុត ជាគំរូដែលល្អជាងលក្ខខណ្ឌ​ធ្លាប់បានអនុវត្តនៅពេលកន្លងទៅ។ លោកស្រីថា ចំណែកការកំណត់ពន្ធដារឆ្លងកាត់ព្រំដែននានាមិនត្រូវចាប់ផ្តើមអនុវត្តន៍ពីពេលនេះនោះទេ។​

លោកស្រី ធា សាមេ មិនបានលើកឡើងថា អង់គ្លេសត្រូវបង់លុយឲ្យសហភាពអឺរ៉ុបប៉ុន្មានទេ ក្នុងរយៈពេល​២ឆ្នាំទៅមុខទៀតរហូតដល់ខែមីនា ឆ្នាំ២០១៩នោះ។ ប៉ុន្តែតាមការចុះផ្សាយរបស់BBC ប៉ាន់ប្រមាណ​លុយដែលអង់គ្លេសត្រូវបង់មានប្រមាណ​២០ពាន់លានអឺរ៉ូ ឬ ស្មើនឹង១៨ពាន់លានផោន។

ប្រែសម្រួលដោយពៅ មេត្តា

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ