សមត្ថកិច្ចថៃចាប់ខ្លួនពលករខ្មែរ១៨នាក់ករណីឆ្លងដែនកាប់ឈើក្រញូង

សមត្ថកិច្ច​ថៃ​ ឃាត់​ខ្លួន​ពលករ​ខ្មែរ​ជា​បន្ត​បន្ទាប់​បាន​ចំនួន ​១៨នាក់​ ខណៈ​ពេល​លួច​ចូល​ទៅ​កាប់​ឈើ​ក្រញូង​ ក្នុង​តំបន់​ឧទ្យាន​ជាតិ​មួយ​កន្លែង​ នៅ​ខេត្ត​នគរាជសីម៉ា​ ត្រូវ​បាន​អនុវត្តន៍​តាម​នីតិវិធីច្បាប់​។

តាម​ការ​ចុះ​ផ្សាយ​របស់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ នៅ​ព្រឹក​ថ្ងៃសៅរ៍​នេះ​ បាន​ឲ្យ​ដឹង​ថា​ សមត្ថកិច្ច​ថៃ​បាន​ឃាត់​ខ្លួន​ពលករ​ខ្មែរ​ជា​បន្ត​បន្ទាប់​បាន​ចំនួន​ ១៨នាក់ ​ដែល​លួច​ចូល​ទៅ​កាប់​ឈើ​ក្រញូង​ ក្នុង​តំបន់​ព្រៃ​ឧទ្យានជាតិ​ថាប់ឡានទីបីខ្នងម៉ាន់​ ស្រុកខនបូរី​ ចាប់​ពី​ថ្ងៃទី ១៨ដល់ថ្ងៃទី ២២ខែកញ្ញា ​ហើយ​រឹប​អូស​បាន​វត្ថុ​តាង​ និង​សម្ភារ​មួយ​ចំនួន​។

សមត្ថកិច្ច​ថៃ​បាន​បញ្ជាក់​ថា​ ពលករ​ខ្មែរ​ទាំង​ ១៨នាក់ ​ដែល​លួច​ចូល​ទៅ​កាប់​ឈើ​ដោយ​ខុស​ច្បាប់​ ហើយ​ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន​បាន​ ពេល​នេះ​កំពុង​ទទួល​ទោស​តាម​និតិវិធីច្បាប់​របស់​ប្រទេស​ថៃ​៕

ម៉ាប់ ស៊ុយ [email protected]

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ