កាណាដា​គ្រោង​បញ្ជា​ទិញ​យន្តហោះ​ចម្បាំង១៨​គ្រឿង​ពី​ក្រុមហ៊ុន Boeing

ប្រទេសកាណាដាគ្រោងបញ្ជាទិញយន្តហោះចម្បាំង F/A- 18 Super Hornet ចំនួន ១៨គ្រឿងពីក្រុមហ៊ុន Boeing ហើយគ្រោងប្រគល់ទៅកងទ័ពជើងទឹករបស់ខ្លួន ដែលមានយន្តហោះចម្បាំងចាស់ទៅហើយនោះ។ នេះដោយយោងតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ដែលបានដកស្រង់សម្ដីរដ្ឋមន្ត្រីការពារជាតិកាណាដា លោក Harjit Sajjan នៅថ្ងៃនេះ។

លោក Sajjan បានថ្លែងថា កាណាដា នឹងនៅតែជាដៃគូនៅក្នុងកម្មវិធីអភិវឌ្ឍន៍យន្តហោះចម្បាំង F-35 របស់ក្រុមហ៊ុន Lockhead Martin បើទោះបីជាប្រទេសនេះបញ្ជាទិញយន្តហោះចម្បាំងថ្មីជំនួសយន្តហោះចម្បាំងចាស់របស់ខ្លួនក៏ដោយ។

កាណាដា បានបញ្ជាទិញយន្តហោះចម្បាំង F-35 ចំនួន ៦៥គ្រឿងកាលពីឆ្នាំ២០១០ ប៉ុន្តែ នាយករដ្ឋមន្ត្រី លោក Justin Trudeau ជំទាស់នឹងផែនការនោះដោយសារតែការចំណាយដ៏មហិមា។

លោក Sajjan បានបញ្ជាក់ថា យន្តហោះចម្បាំង Super Hornet នឹងត្រូវដាក់ពង្រាយចាប់ពីឆ្នាំ២០១៨ ដោយសារតែរដ្ឋាភិបាលកាណាដារង់ចាំសំណើផ្លាស់ប្ដូរយន្តហោះរយៈពេលវែងរបស់កងនាវាចរណ៍។

យន្តហោះចម្បាំងរបស់កងទ័ពជើងទឹកកាណាដានាពេលបច្ចុប្បន្ននេះ មានអាយុកាលជាង ៣ទសវត្សរ៍មកហើយ ហើយបានថយចំនួនពី ១៣៨គ្រឿង មកនៅត្រឹម ៧៧គ្រឿងប៉ុណ្ណោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ