បុរស​ជប៉ុន​ម្នាក់​ស្ទះ​បំពង់​ខ្យល់​ស្លាប់​​ក្រោយ​ប្រកួត​ញ៉ាំ​ដុំ​បាយ

បុរសជប៉ុនម្នាក់វ័យ២៨ឆ្នាំ បានស្លាប់ បន្ទាប់ពីស្ទះបំពង់ខ្យល់ នៅក្នុងកម្មវិធីប្រកួតញ៉ាំអាហារ។ នេះដោយយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ដែលបានដកស្រង់សម្ដីអ្នករៀបចំកម្មវិធីប្រកួតញ៉ាំអាហារ កាលពីថ្ងៃម្សិលមិញ។

ដោយបានដកស្រង់សម្ដីសហករណ៍កសិករក្នុងតំបន់ដែលបានឧបត្ថម្ភកម្មវិធីនោះនៅភាគខាងលិចទីHikone នោះ AFP បានផ្សាយបន្តថា បុរសនោះ ដែលមិនត្រូវបានគេបញ្ចេញឈ្មោះឲ្យដឹងនោះ បានស្លាប់កាលពីថ្ងៃទី១៦ ខែវិច្ឆិកា នៅឯមន្ទីរពេទ្យ ពោលគឺ ៣ថ្ងៃក្រោយពីស្ទះបំពង់ខ្យល់។

កម្មវិធីប្រកួតនោះ ត្រូវបានគេរៀបចំឡើងដើម្បីរកឲ្យឃើញនរណាដែលអាចហូបដុំបាយ ៥ដុំបានលឿនជាងគេ។

អ្នករៀបចំកម្មវិធី បានប្រាប់ AFP ថា បុរសម្នាក់នោះ បានលេបដុំបាយទាំង ៥ដុំនោះចូលក្នុងមាត់របស់គេ មុននឹងខ្ជាក់ចេញវិញ ហើយត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យក្នុងតំបន់ មុននឹងរូបគេស្លាប់នៅទីនោះ។

ការប្រកួតញ៉ាំអាហារ គឺជាកម្មវិធីដ៏មានប្រជាប្រិយនៅក្នុងពិធីពិព័ណ៌ថ្នាក់តំបន់នានានៅក្នុងប្រទេសជប៉ុន ដើម្បីផ្សព្វផ្សាយផលិតផល និងវប្បធម៌តាមតំបន់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ