ជប៉ុននិងកូរ៉េខាងត្បូងឯកភាពលើការចែករំលែកព័ត៌មានចារកម្មយោធា

កូរ៉េខាងត្បូងនិងជប៉ុនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចារកម្មយោធាមួយនៅថ្ងៃនេះ ដើម្បីចែករំលែកព័ត៌មានរស៊ើបអំពីការគំរាមកំហែងបង្កឡើងដោយសកម្មភាពនុយក្លេអ៊ែរ និងគ្រាប់មីស៊ីលរបស់កូរ៉េខាងជើង។ នេះដោយយោងតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ដែលបានដកស្រង់សេចក្ដីប្រកាសរបស់ក្រសួងការពារជាតិកូរ៉េខាងត្បូង។

រដ្ឋាភិបាលកូរ៉េខាងត្បូង បានសម្រេចកិច្ចព្រមព្រៀងនេះឡើង បើទោះបីជាមានការជំទាស់ពីគណបក្សនយោបាយនានា និងពីមហាជនក៏ដោយ។ សម្រាប់ជនជាតិកូរ៉េខាងត្បូង ពួកគេនៅតែចងកំហឹងនឹងសកម្មភាពរបស់ជប៉ុននៅអំឡុងរបបអាណានិគមជប៉ុនចាប់ពីឆ្នាំ១៩១០ ដល់ចុងបញ្ចប់នៃសង្គ្រាមលោកលើកទី២។

ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខទូទៅនៃព័ត៌មានយោធា ដំបូងឡើយ ត្រូវបានគេរំពឹងថានឹងធ្វើឡើងនៅឆ្នាំ២០១២ ប៉ុន្តែ កូរ៉េខាងត្បូងបានពន្យារទៅវិញ ដោយសារតែមានការជំទាស់នៅក្នុងប្រទេស។

ទោះជាយ៉ាងណា ករណីនេះកាន់តែចាំបាច់ ដោយសារតែកូរ៉េខាងជើងបានសាកល្បងគ្រាប់មីស៊ីលជាច្រើនប្រភេទ ហើយថែមទាំងប្រកាសថា ខ្លួនមានសមត្ថភាពបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរលើមីស៊ីលទៀតផង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ