ត្រាំ បន្ទន់​ជំហរ​ជាមួយ​កាសែត​ ញូវយក ថែមស៍

ប្រធានាធិបតីជាប់ឆ្នោត លោក ដូណាល់ ត្រាំ បានចាប់ផ្ដើមបន្ទន់ជំហររបស់ខ្លួន ចំពោះការចោទទៅប្រព័ន្ធផ្សព្វផ្សាយថា “មិនយុត្តិធម៌”។ លោកបានបន្ទន់ជំហរជាមួយប្រព័ន្ធផ្សព្វផ្សាយ ដោយបានអង្គុយជជែកយ៉ាងសមរម្យជាមួយកាសែត ញូវយ៉ក ថែមស៍ និងបានហៅកាសែតមួយនេះថាជា “គ្រាប់គុជពិភពលោក”។

ការផ្លាស់ប្ដូរជំហរបែបនេះ បង្ហាញសញ្ញាសន្តិភាពរនៅក្នុងវិវាទដ៏ល្វីងជូរចត់រវាងលោក ត្រាំ និងប្រព័ន្ធផ្សព្វផ្សាយ។

លោក ត្រាំ កន្លងមកបានថ្លែងរិះគន់កាសែតអាមេរិកមួយនេះថា តែងតែចុះផ្សាយវាយប្រហាររូបលោក តាមរយៈការផ្ដោតលើសម្ដីកោងកាចរបស់លោក។

បន្ទាប់ពីមានមន្ទិលសង្ស័យថា តើនឹងមានជំនួបរវាងលោកជាមួយកាសែតនេះ នឹងអាចកើតឡើង ឬយ៉ាងណានោះ អនាគតប្រធានាធិបតីរូបនេះ បានយល់ព្រមអង្គុយផ្ដល់កិច្ចសម្ភាសដល់អ្នកយកព័ត៌មានរបស់កាសែតមួយនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ