មីយ៉ាន់ម៉ានិងបង់ក្លាដេសចុះកិច្ចព្រមព្រៀងបញ្ជូនជនជាតិរ៉ូហ៊ីងយ៉ាត្រលប់វិញ

មីយ៉ាន់ម៉ានិងបង់ក្លាដេសបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានៅថ្ងៃព្រហស្បតិ៍នេះ ស្តីពីការរៀបចំបញ្ជូនជនជាតិ​ភាគតិចរ៉ូហ៊ីងយ៉ារាប់សែននាក់ដែលរត់គេចខ្លួនទៅកាន់ប្រទេសបង់ដេសឲ្យត្រលប់ទៅប្រទេសមីយ៉ាន់ម៉ាវិញ។​

រដ្ឋមន្ត្រីរបស់មីម៉យ៉ាន់ម៉ាទទួលបន្ទុក​ក្រសួងការងារ អន្តោប្រវេសន៍និងប្រជាជន បានថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា លោក និងភាគីបង់ក្លាដេសបានចុះហេត្ថលេខារួចហើយលើកកិច្ចព្រមព្រៀងនៃការបញ្ជូនជនជាតិភាគតិចរ៉ូហ៊ីងយ៉ារាប់សែននាក់ពីបង់ក្លាដេសទៅកាន់រដ្ឋរ៉ាឃីននៃប្រទេសមីយ៉ាន់ម៉ាវិញ។​

ហិង្សាប្រដាប់អាវុធរវាងកម្លាំងយោធាមីយ៉ាន់ម៉ាទៅជនជាតិភាគតិចរ៉ូហ៊ីងយ៉ាងកើតឡើងកាលពីខែសីហាកន្លងទៅបណ្តាលឲ្យជនជាតិភាគតិចនេះជាច្រើន​ រងការសម្លាប់ ធ្វើទារុណកម្ម និងដុតបំផ្លាញលំនៅឋាន។ ដើម្បីគេចចេញពីអំពើហិង្សានេះ ជនជាតិរ៉ូហ៊ីងយ៉ាប្រមាណ​៦០ម៉ឺននាក់បានរត់ឆ្លងប្រទេសទៅកាន់ប្រទេសបង់ក្លាដេសជាប្រទេសជាប់ព្រំប្រទល់ជាមួយប្រទេសមីយ៉ាន់ម៉ា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ