តុលាការ​នឹង​សួរ​ចម្លើយ​លោក កឹម សុខា ជា​ថ្មី​នៅព្រឹកថ្ងៃស្អែក

អតីតមេដឹកនាំ​គណបក្សប្រឆាំង លោក កឹម សុខា នឹង​ត្រូវ​បាន​ចៅក្រម​ស៊ើប​សួរ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ សួរ​ចម្លើយ​ជា​ថ្មី​ នៅ​ព្រឹក​ថ្ងៃ​ទី​២៤ខែ​វិច្ឆិកា ស្អែកនេះ នៅ​ឯ​ពន្ធនាគារ​ត្រពាំងផ្លុង ស្ថិត​ក្នុង​ខេត្ត​ត្បូងឃ្មុំ​ តែ​ម្ដង។ នេះ ​ដោយ​យោង​តាម​លិខិត​អញ្ចើញ ដែល​ត្រូវ​បាន​ចៅ​ក្រម​សាលា​ដំបូង​រាជ​ធានីភ្នំពេញ លោក គី ឫទ្ធី ផ្ញើ​ទៅ​កាន់​ក្រុម​មេធាវី​ការពារ​ក្ដី​របស់លោក លោក កឹម សុខា កាល​ពី​ថ្ងៃ​ទី០៧ ខែ​វិច្ឆិកា​កន្លង​មក​នេះ។

លោក ចាន់ ចេន សហមេធាវីការពារក្ដីឲ្យលោក កឹម សុខា ប្រាប់វីអូឌី បន្ថែមនៅថ្ងៃនេះ​ថា ក្រុមមេធាវីនៅមិនទាន់ បានសម្រេចថា នឹងធ្វើអ្វីបន្តទៀតនោះទេ ដោយរង់ចាំពេលសាកសួរចម្លើយកូនក្ដីរួចសិន ទើបថាប្រជុំគ្នា ដើម្បីសម្រេចការងារបន្តទៀត។

លោក កឹម សុខា ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​ និង​បញ្ជូន​ទៅ​ដាក់​ឃុំ​នៅ​ពន្ធនាគារ​ត្រពាំងផ្លុង កាលពីដើមខែកញ្ញា  ក្រោម​ការ​ចោទ​ប្រកាន់​​ថា «ក្បត់ជាតិ»។ ប៉ុន្តែ ស​ហគមន៍ជាតិ និងអន្តរជា​តិ បានហៅចំណាត់ឃុំ​ខ្លួន​​​​​​​ និង​ ការរំលាយបក្សប្រឆាំងដ៏ធំនៅកម្ពុជានោះ ​ថា ជាការដើរថយក្រោយនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ