មន្ត្រីអាមេរិកផ្អាកធ្វើដំណើរទៅកាន់រដ្ឋរ៉ាឃីនរបស់មីយ៉ាន់ម៉ា

សហរដ្ឋអាមេរិកបានប្រកាសឲ្យមន្ត្រីរបស់ខ្លួនផ្អាកការធ្វើដំណើរទៅកាន់រដ្ឋរ៉ាឃីននៃប្រទេសមីយ៉ាន់ម៉ា ជាបណ្តោះអាសន្ន ដោយសារកន្លែងនោះមានការប៉ះពាក្យសម្តីគ្នារវាងមន្ត្រីអាមេរិកលើរដ្ឋាភិបាលមីយ៉ាន់ម៉ាជុំវិញករណីវិបត្តិជនជាតិរ៉ូហ៊ីងយ៉ា។​

មន្ត្រីស្ថានទូតអាមេរិកប្រចាំនៅក្នុងប្រទេសមីយ៉ាន់ម៉ាលើកឡើងថា ការផ្អាកជាបណ្តោះអាសន្នចំពោះការធ្វើដំណើរទៅទីនោះ ព្រោះបារម្ភខ្លាចមានការតវ៉ាផ្ទុះឡើងដោយសារតែរដ្ឋមន្ត្រីការបរទេសអាមេរិក​លោក រិច ធារ៉ឺសិន ​កាលពីម្សិលមិញបានវាយប្រហារដោយពាក្យសម្តីខ្លាំងៗលើរដ្ឋាភិបាលមីយ៉ាន់ម៉ាថា មានផែនការបោសសម្អាតឬ សម្លាប់ឲ្យផុតពូជលើជនជាតិភាគតិចរ៉ូហ៊ីងយ៉ា។​

លោក រិច ធារ៉ឺសិន បានជំរុញឲ្យមីយ៉ាន់ម៉ាទទួលខុសត្រូវចំពោះការសម្លាប់បំបាត់ពូជសាសន៍ជនជាតិរ៉ូហ៊ីងយ៉ានេះ ហើយថា សហរដ្ឋអាមេរិកកំពុងតាមដានករណីនេះអាចគោលដៅនៃការដាក់ទណ្ឌកម្ម។​

ជាបន្តបន្ទាប់រដ្ឋអំណាចទីក្រុងវ៉ាស៊ីនតោន​បានថ្កោលការវាយបង្ក្រាបលើជនជាតិភាគតិចរ៉ូហ៊ីងយ៉ា ហើយជំរុញឲ្យរដ្ឋាភិបាលនៃប្រទេសទទួលខុសត្រូវ។​

អ្នកវិភាគបញ្ហាសង្គមលើកឡើងថា សកម្មភាពរបស់រដ្ឋាភិបាលក្រោមការដឹកនាំរបស់លោក ត្រាំ កំពុងតែធ្វើឲ្យប្រទេសមីយ៉ាន់ម៉ា ចាកឆ្ងាយពីអាមេរិក​ហើយទៅស្និទ្ធជាមួយចិននិងប្រទេសរុស្ស៊ី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ