សាលារាជធានីជូនដំណឹងពីការបញ្ចៀសចរាចរនាថ្ងៃឆ្លងឆ្នាំ

ដោយ លោក លី វេហា​​ | ថ្ងៃសៅរ៍ ទី២៣ ខែធ្នូ ឆ្នាំ២០១៧​ ម៉ោង 3:28 PM | សង្គមសន្ដិសុខ | 0 | 4674

រដ្ឋបាលសាលារាជធានីភ្នំពេញបានចេញសេចក្ដីជូនដំណឹងពីការបញ្ចៀសចរាចរបណ្ដោះអាសន្នក្នុងពិធីប្រគំតន្រ្តី និង បាញ់កាំជ្រូចនាថ្ងៃឆ្លងឆ្នាំសកលខាងមុខ។

រដ្ឋបាលសាលារាជធានីភ្នំពេញបានចេញសេចក្ដីជូននេះចុះថ្ងៃទី ២២ ខែធ្នូ ម្សិលមិញស្ដីពីការបញ្ចៀស​ចរាចរ​បណ្ដោះអាសន្នក្នុងពិធីប្រគំតន្រ្តី និង បាញ់កាំជ្រូចអបអរសាទរពិធីឆ្លងឆ្នាំសកល ២០១៧ ចូល ២០១៨។

ក្នុងសេចក្ដីជូនដំណឹងលើកឡើងថាសាលារាជធានីភ្នំពេញនឹងរៀបចំប្រគុំតន្រ្តី និង បាញ់កាំជ្រូចអបអរសាទរពិធីឆ្លង​ឆ្នាំសកលខាងមុខ នៅលើមហាវិថីព្រះនរោត្តម មុខក្រសួងសាធារណៈការ និងដឹកជញ្ជូន​ស្ថិត​​នៅក្នុង​សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។

ក្នុងសេចក្ដីជូនដំណឹងដដែលបន្តថាដើម្បីឲ្យការប្រារព្ធពិធីខាងលើប្រព្រឹត្តទៅដោយរលូនរក្សាបាននូវសន្តិសុខ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយ ព្រមទាំងបញ្ចៀសបានការកកស្ទះចរាចរនៅកន្លែងប្រារព្ធពិធី សាលារាជធានី​ភ្នំពេញ​ធ្វើការបញ្ចៀស និងធ្វើការបិទសកម្មភាពចរាចរបណ្ដោះអាសន្នតាមទីតាំងប្រារព្ធពិធីចាប់ពី ល្ងាចថ្ងៃទី៣០ ខែធ្នូ រហូតដល់កម្មវិធីបញ្ចប់។

ក្នុងសេចក្ដីជូនដំណឹងនោះសាលារាជធានីក៏ជំរុញឲ្យពលរដ្ឋចូលរួមអនុវត្តតាមសេចក្ដីជូនដំណឹងនេះ និង​ត្រូវ​បញ្ចៀស​ចរាចរភ្លាម ករណីត្រូវធ្វើដំណើរលើផ្លូវឆ្លងកាត់ទីតាំងប្ររព្ធពិធីខាងលើ៕

សរសេរមកកាន់ លោក លី វេហា តាមរយៈ veha@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required