ភរិយានាយករដ្ឋមន្ត្រីជប៉ុន​ផ្តាច់ទំនាក់ទំនងជាមួយសាលារៀន​ដែលចោទថាមានរឿងអាស្រូវនយោបាយ​

ភរិយានាយករដ្ឋមន្ត្រីជប៉ុន​បានបញ្ជាក់ថា ផ្តាច់ទំនាក់ទំនងជាមួយ សាលាមតេយ្យមួយក្នុងការប្រតិបត្តិការ ក្នុងការទិញដីរដ្ឋមួយកន្លែងសម្រាប់រៀបចំធ្វើសាលាក្នុងតម្លៃទាប ដែលកំពុងប៉ះពាល់ខ្លាំងដល់ជីវិតនយោបាយរបស់លោក ហ្សីនហ្សូ អាបេ។​

Moritomo Gakuen គឺជាវិទ្យាស្ថានសម្រាប់ការអប់រំមួយ នៅទីក្រុង Osakaនៅភាគខាងលិច ដែលបានដំណើរការបង្រៀន​ផ្សព្វផ្សាយពាក់ព័ន្ធ ប្រពៃណី និង វប្បធម៌របស់ជប៉ុន ដែលនឹងបើកឲ្យដំណើរការនៅខែមេសាខាងមុខ ហើយដាក់លោកស្រី​ Akie Abe ភរិយាលោកអាបេ​ ជាប្រធានកិត្តិយស។​

Yasunori Kagoikeជា ប្រធានវិទ្យាស្ថាន​ Moritomo Gakuen នៅសាខានៅក្រុងភាងលិចនោះ បានថ្លែងផ្សព្វផ្សាយឲ្យមានការគាំទ្រកាន់តែច្រើនដោយបញ្ជាក់ថា វិទ្យាស្ថានរបស់ខ្លួនមានទំនាក់ទំនងស្និទ្ធជាមួយនាយករដ្ឋមន្ត្រី និង សភា។​

ទោះយ៉ាងណា លោក អាបេ បានថ្លែងប្រាប់គណៈកម្មាធិការនៃរដ្ឋសភានៅព្រឹកថ្ងៃសុក្រនេះថា ភរិយារបស់លោក បានបដិសេធធ្វើប្រធានកិត្តិយស ប៉ុន្តែទទួលស្គាល់ក្នុងនាមឪពុកម្តាយដែលមានកូនរៀននៅទីនោះ។​

លោកបន្តថា ទោះយ៉ាងណា លោកបញ្ជាក់ថា ពេលនេះ ភរិយារបស់លោកប្រកាសលាលែងទាំងអស់ហើយមិនពាក់ព័ន្ធអ្វីទៀតទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ