ចលនាគាំទ្រវត្តពុទ្ធសាសនានៅថៃបានកើនឡើងពេលយោធាព្យាយាមបង្ក្រាប

នៅពេលដែលការប្រឈមមុខដាក់គ្នារវាងពួកយោធានិងព្រះសង្ឃពុទ្ធសាសនា នៅក្នុងវត្តធំមួយនៅជាយក្រុងបាងកកនោះ កម្លាំងនៃការគាំទ្រសាសនាចេញពីមហាជននៅក្នុងប្រទេសគោរពព្រះពុទ្ធនេះ មានការកើនឡើងហ៊ានប្រឈមមុខជាមួយពួកយោធា ដែលឡើងកាន់តំណែងតាំងពីឆ្នាំ២០១៤ដោយរដ្ឋប្រហារ។​

នៅប៉ុន្មានសប្តាហ៍មកនេះ នគរបាល និង ទាហ៊ានប្រមាណ៤០០០នាក់ បានឡោមព័ទ្ធ វត្តធម្មកាយ ជាវត្តដែលកំពុងដឹកនាំប្រត្តិបត្តិតាមទ្រឹស្តីរបស់ព្រះពុទ្ធ។​ ពួកយោធា កំពុងធ្វើចលនាបង្ក្រាបដោយចោទថា វត្តនេះ ជាកន្លែងលាងលុយកខ្វក់ ទទួលរបស់ពីចោរកម្ម និង ជាចលនានយោបាយរបស់ពួកខ្សែ អតីតនាយករដ្ឋមន្ត្រីថៃលោក ថាក់ ស៊ីន ដែលត្រូវបានបណ្តេញចេញពីអំណាចកាលពីឆ្នាំ២០០៦។

ប៉ុន្តែចលនានៃការបង្ក្រាបនេះ ធ្វើឲ្យប្រជាពលរដ្ឋថៃបង្ហាញជំហរគាំទ្រវត្តកាន់តែច្រើន ទាំងអ្នកខ្លះចេញមុខ និង អ្នកខ្លះមិនចេញមុខ។​ នេះបើតាមសារព័ត៌មាន Channel News Asia។​

វត្តប្រតិបត្តិតាមសាសនាព្រះពុទ្ធនេះ ប្រឈមជាមួយយោធា តាំងពីរដ្ឋប្រហារ ឆ្នាំ២០១៤ មក ដោយរដ្ឋាភិបាលយោធាស្វែងរកឃាត់ព្រះកាយចៅអធិការវត្ត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ