រដ្ឋាភិបាលអនុញ្ញាតឲ្យអង្គការសមធម៌កម្ពុជាដំណើរការវិញបន្ទាប់ពីបិទអស់ជិត៥ខែ

រូបភាពពីហ្វេសប៊ុក អង្គការសមធម៌កម្ពុជា

រដ្ឋាភិបាលបានសម្រេចអនុញ្ញាតឲ្យអង្គការសមធម៌កម្ពុជា ដែលធ្វើការផ្នែកដីធ្លី និងបរិស្ថាន​អាច​ដំណើរ​ការ​ជា​ធម្មតាវិញ បន្ទាប់ពីអង្គការមួយនេះ ត្រូវបាន​បិទសកម្មភាពអស់រយៈពេលជិត ៥ ខែ ជុំវិញបញ្ហាដីធ្លី​ជាមួយក្រុម​ហ៊ុន​ស្ករអំពៅលោក លី យ៉ុងផាត់។

កាលពីចុងខែកញ្ញា កន្លងទៅរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានចេញលិខិតមួយបញ្ជាឲ្យអង្គការសមធម៌កម្ពុជា ផ្អាក​សកម្ម​ភាព ​របស់ខ្លួនបណ្តោះអាសន្ន ដោយថា ​អ​ង្គកា​រនេះ​​ បា​ន​​​​រំ​លោ​​​ភលក្ខន្តិកៈ និ​ង​​​​ច្បាប់មួយចំនួនទៀត ខណៈ​អង្គ​ការ មួយនេះកំពុងធ្វើការតស៊ូមតិជាមួយក្រុម​ហ៊ុ​ន ​លោ​​​ក លី យ៉ុងផាត់ ដែល ទទួលបាន​ដី​សម្ប​ទាន​​​ពីរដ្ឋា​ភិបាល ដើម្បី​​ដាំអំពៅ នៅក្នុងស្រុកឱរាល់ ខេត្តកំពង់ស្ពឺ។

នៅល្ងាចថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨ នេះក្នុងជំនួបរវាងរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ស ខេង ជាមួយ ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុបប្រចាំកម្ពុជា George Edgar បានពិភាក្សាគ្នាជុំវិញការផ្អាកសកម្មភាពសមធម៌កម្ពុជា។ នេះបើ​តាម​ការចុះផ្សាយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ។

តាមការចុះផ្សាយដដែលថា ក្រសួងមហាផ្ទៃបានអនុញ្ញាត ឲ្យអង្គការសមធម៌កម្ពុជា ដំណើរការជាធម្មតាវិញនេះ បន្ទាប់ពីអង្គការមួយនេះបានដាក់របាយការណ៍ជុំវិញការអនុវត្តការងាររបស់ខ្លួនរួចរាល់ទៅខាងក្រសួងមហាផ្ទៃ។ ក្រោយពេលសម្រេចបិទ កាលពីថ្ងៃទី២៧ខែកញ្ញាឆ្នាំ២០១៧  ក្រសួងបានបញ្ជាឲ្យអង្គការសមធម៌កម្ពុជា ផ្តល់របាយការណ៍បូកសរុបសកម្មភាពការងារ របាយ​ការណ៍​ហិ​រញ្ញវត្ថុ និងរបា​យការ​ណ៍​ពា​​​ក់​ព័ន្ធនឹងជម្លោះជាមួយក្រុមហ៊ុនភ្នំពេញស៊ូហ្គ័រ និងបានព្រមានចាត់វិធានផ្លូវច្បាប់ បើមិនបា​នបំ​ពេ​ញ​ឯកសា​រផ្ញើទៅ​ក្រសួ​ងទាន់ពេល​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ