គណបក្សភ្លើងទៀនប្រកាសធ្វើសមាជនៅសប្ដាហ៍ក្រោយ

រូបភាពពី គណបក្សភ្លើងទៀន

គណបក្សភ្លើងទៀន ដែលប្តូរឈ្មោះពីគណបក្សសម រង្ស៊ី បានប្រកាសធ្វើសមាជនៅដើមសប្ដាហ៍ក្រោយ ដើម្បីធ្វើ​វិសោធ​នកម្មកែប្រែប្រការមួយចំនួននៃ លក្ខន្តិកៈគណបក្ស។

ក្នុងលិខិតមួយចុះថ្ងៃទី ២១​ខែកុម្ភៈដែលដាក់ទៅកាន់រដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ ប្រធានគណបក្សភ្លើងទៀន លោក ទាវ វណ្ណុល បានជូនដំណឹងពីការធ្វើសមាជវិសាមញ្ញរបស់គណបក្ស ភ្លើងទៀន នៅថ្ងៃទី ២៦ ខែ កុម្ភៈខាង​មុខ​នេះ។

ក្នុងលិខិតនោះបន្តថាគណបក្សភ្លើងទៀននឹងធ្វើសមាជវិសាមញ្ញចាប់ពីម៉ោង ៩ ព្រឹក ដល់ម៉ោង ១២ ថ្ងៃត្រង់ នៅទីស្នាក់ការកណ្ដាលបក្សផ្ទះលេខ ៥៧៦ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ដែលមានសមាជិក ៦០ រូប​ចូល​រួម ដើម្បីធ្វើវិសោធនកម្មកែប្រែប្រការមួយចំនួននៃ លក្ខន្តិកៈគណបក្ស៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ