លោកនាយករដ្ឋមន្ដ្រីអំពាវនាវអោយពលរដ្ឋចូលរួមចលនាទីក្រុងស្អាត

រូបភាពពីទីភ្នាក់ងារព័ត៌មានកម្ពុជា AKP

លោកនាយករដ្ឋមន្ដ្រីហ៊ុន សែន បានអំពាវអោយពលរដ្ឋចូលរួមចលនាប្រឡងប្រណាំង​ទីក្រុងស្អាតដោយថា ដើម្បីអោយកម្ពុជាក្លាយជាគោលដៅទេសចរណ៍បៃតង សម្រា​ប់​ទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្ដរជាតិ។

សារលិខិតចុះថ្ងៃទី៦ខែកុម្ភៈ សម្រាប់ឱកាសទិវាជាតិទីក្រុងស្អាត និងពិធីប្រ​កា​​ស​​ជ័យលាភីទីក្រុងស្អាតសម្រាប់ឆ្នាំ២០១៨ ២០២១ លោកនាយករដ្ឋមន្ដ្រីហ៊ុន សែន លើកឡើងថា ទីក្រុងស្អាត ជាគោលដៅទេសចរណ៍ទាក់ទាញដោយមានគុណភាព និងភាពកក់ក្ដៅ ព្រមទាំងជាស្ពានចម្លងវប្បធម៌ជួបគ្នា ផ្ដល់ចំណេះដឹង ផ្លាស់ប្ដូរគំនិត ព័ត៌មាន រវាងប្រជាជននិងប្រជាជនផងដែរ។

លោកនាយករដ្ឋមន្ត្រីក៏បានជំរុញអោយស្ថាប័នពាក់ព័ន្ធ ដៃគូរអភិវឌ្ឍន៍ និងប្រជាពលរដ្ឋ​ ចូលរួមចលនាប្រលងប្រណាំងទីក្រុងស្អាត ដើម្បីអោយទីក្រុងមានភាពរស់រវើក និងបៃតង សម្រាប់ទាកទាញភ្ញៀវទេសចរណ៍ជាតិនិងអន្ដរជាតិ ក្រោមពាក្យថា« ទីក្រុងស្អាតផ្ដើមចេញពីយើងទាំងអស់គ្នា»

 

កាលពីថ្ងៃទី២៦ខែមករាឆ្នាំ២០១៨ គណៈកម្មការវាយតម្លៃទីក្រុងស្អាតសម្រាប់ទេ​ស​ចរណ៍អាស៊ាន បានជ្រើសរើសទីក្រុងចំនួន៣របស់កម្ពុជា ផ្តល់រង្វាន់ជ័យលាភីឆ្នាំ២០១៨ ដល់២០២១។​ទីក្រុងបីនោះរួមមាន ក្រុងសៀមរាប កែប និងក្រុងបាត់ដំបង។​ការវាយតម្លៃនោះគណៈកម្មការបានជួបប្រជុំគ្នានៅក្នុងទីក្រុងឈាង ម៉ៃ ប្រទេសថៃ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ