ម៉ាឡេស៊ីឃាត់ខ្លួនមនុស្ស៩នាក់សង្ស័យពាក់ព័ន្ធក្រុម IS

នាយកដ្ឋានប្រឆាំងអំពើភេរវកម្ម​បានឃាត់ខ្លួនបុរសជនជាតិម៉ាឡេស៊ីចំនួន​៩នាក់ ក្នុងនោះរួមទាំងគ្រូបង្រៀន កម្លាំងសន្តិសុខនិងម្ចាស់គ្លីនិក ដែលសង្ស័យថាជាប់ពាក់ព័ន្ធសកម្មភាពពួកក្រុមរដ្ឋឥស្លាម។​

ក្នុងអំឡុងពេលនៃការឃាត់ខ្លួននោះគឺរកឃើញថា បុរសអាយុ៣១ឆ្នាំម្នាក់ ដែលធ្វើការនៅតាមភោជនីយដ្ឋាន បានរៀបចំគម្រោងវាយប្រហារប៉ុស្តិ៍របស់នគរបាលមួយកន្លែងនៅ Tapah។ នេះបើតាមការអះអាងរបស់ក្រុមសមត្ថកិច្ចដែលចុះប្រតិបត្តិការណ៍។​

នគរបាលរកឃើញភស្តុតាងបង្ហាញថា ពួកគេជាសមាជិករបស់ពួកIS ដោយមានសម្ភារៈកែច្នៃជាគ្រាប់ផ្ទុះ និង សកម្មភាពជ្រើសរើសសមាជិកជាជនជាតិម៉ាឡេស៊ីឲ្យចូលក្រុមមួយនេះ។​

មួយរយៈកាលចុងក្រោយនេះ ម៉ាឡេស៊ីបានឃាត់ខ្លួន ជនដែលសង្ស័យថា ធ្វើកម្មភាពជាមួយពួករដ្ឋឥស្លាមជាបន្តបន្ទាប់ ពេលខ្លះសហការជាមួយប្រទេសសិង្ហបុរី ពេលខ្លះទៀត គឺម៉ាឡេស៊ីចាប់ខ្លួនបានដោយខ្លួនឯង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ