សហគមន៍អន្តរជាតិ​ជំរុញឲ្យ Venezuela រៀបចំការបោះឆ្នោតនិងដោះលែងអ្នកទោសនយោបាយ​

ប្រទេសចំនួន១៤ នៅថ្ងៃព្រហស្បតិ៍ម្សិលមិញបានជំរុញឲ្យ Venezuela រៀបចំការបោះឆ្នោតនិងដោះលែងអ្នកទោសនយោបាយជាបន្ទាន់​ ដោយព្រមានថា បើមិនដូច្នេះទេ នឹងព្យួរការទំនាក់ទំនងការទូតជាមសម្ព័ន្ធប្រទេសនៅអាមេរិកខាងត្បូង។​

នៅក្នុងសេចក្តីថ្លែងការណ៍រួមរបស់ប្រទេសទាំង១៤នោះ រដ្ឋមន្ត្រីការបរទេសរបស់ម៉ិចស៊ិក លោក Luis Videgaray ថ្លែងថា ពួកគេមានគោលបំណងឲ្យ Venezuela រៀបចំពង្រឹងលទ្ធិប្រជាធិបតេយ្យឡើងវិញ ដោយអំពាវនាវឲ្យមានការពិភាក្សានិងចរចា ដោះស្រាយវិបត្តិក្នុងចំណោមប្រទេសនាំប្រេងចេញ ដែលកំពុងជួបបញ្ហាប្រឈមក្នុងការផ្គត់ផ្គង់អាហារ និង ប្រេងឥន្ទនៈធ្ងន់ធ្ងរ។​ នេះបើតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។​

ប្រទេសទាំងនោះបញ្ជាក់ថា ការព្យួរទំនាក់ទំនងប្រទេស Venezuela ជាមួយ​សម្ព័ន្ធសហរដ្ឋអាមេរិកគឺជាជម្រើសចុងក្រោយ ក្នុងនោះពួកគេថា ការចេញសេចក្តីថ្លែងការណ៍នេះគឺដើម្បីជៀសវាងកុំឲ្យបាត់បង់ទំនាក់ទំនងការទូត។​

Venezuela បច្ចុប្បន្នកំពុងចាប់អ្នកដែលប្រឆាំងរដ្ឋាភិបាលប្រមាណ១០០នាក់ដាក់ពន្ធនាគារ ដោយចោទថា បានបង្កហិង្សា និង មានគម្រោងផ្តួលរំលំរដ្ឋាភិបាលរបស់លោកប្រធានាធិបតី Nicolas Maduro។ ប៉ុន្តែអ្នកឃ្លាំមើលសិទ្ធិមនុស្សបញ្ជាក់ថា អ្នកជាប់ឃុំទាំងនោះគឺជា អ្នកទោសមនសិការ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ