វៀតណាមនិងសិង្ហបុរីចុះកិច្ចព្រមព្រៀងចំនួន​៦ពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច

សិង្ហបុរីនិងវៀតណាម​ចុះកិច្ចព្រមព្រៀងចំនួន​៦ កាលពីម្សិលមិញ ដោយផ្តោតលើការពង្រឹងសេដ្ឋកិច្ចនិងពង្រីកការទំនាក់ទំនងគ្នានៃប្រទេសទាំងពីរ ដែលកំពុងវិវត្តន៍នៅប៉ុន្មានពីរទៅបីឆ្នាំចុងក្រោយនេះ។​

នាយករដ្ឋមន្ត្រីសិង្ហបុរី លោក ​Lee Hsien Loong និង​​នាយករដ្ឋមន្ត្រីវៀតណាម​លោក​ Nguyen Xuan Phuc ធ្វើជាសាក្សីនៅក្នុងពិធីចុះហត្ថលេខានោះ។ ពួកគេថ្លែងថា មានការសប្បាយរីករាយ ក្នុងការពង្រឹងទំនាក់ទំនង និង ផែនការយុទ្ធសាស្ត្រប្រទេសទាំងពីរ។​ នេះបើតាមសារព័ត៌មាន Strait Time។​

នាយករដ្ឋមន្ត្រីវៀតណាមលោក​ Nguyen Xuan Phuc ថ្លែងថា ការសម្លឹងទៅមើលការពង្រឹងទំនាក់ទំនងទៅថ្ងៃអនាគតដើម្បី ការអភិវឌ្ឍសម្រាប់ពលរដ្ឋនៃប្រទេសទាំងពីរ។​

កិច្ចព្រមព្រៀងនោះមានដូចជា កិច្ចសហប្រតិបត្តិការលើរបកគំហើញថ្មីៗ ប្រើក្នុងវិស័យឧស្សាហកម្ម ដែលប្រទេសទាំងពីររំពឹងថា និងជួយខ្លាំងដល់ដំណើរការសេដ្ឋកិច្ច៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ