រដ្ឋមន្ត្រីការពារជាតិអាហ្គានីស្ថានលាលែងពីតំណែងបន្ទាប់ពីការវាយប្រហាររបស់តាលីបង់​

រដ្ឋមន្ត្រីក្រសួងការពារជាតិអាហ្គានីស្ថាន និងមេបញ្ជាការមួយចំនួនទៀត ប្រកាសលាលែងពីតំណែងដោយសារមូលហេតុកើតមានឡើងការវាយប្រហារដោយពួកតាលីបង់លើបន្ទាយយោធា បណ្តាលឲ្យស្លាប់និង របួសទាហានជាង១០០នាក់។​ នេះបើតាមការអះអាងរបស់ការិយាល័យប្រធានាធិបតី ហើយត្រូវសារព័ត៌មាន BBC យកមកចុះផ្សាយ។​

ការវាយប្រហារកើតឡើងកាលពីថ្ងៃសុក្រលើបន្ទាយយោធា នៅក្បែរទីក្រុង Mazar-e Sharif។​ ពួកបះបោរបើកការវាយប្រហារគោលដៅលើកងទ័ព។​

ការប្រកាសលាលែងពីតំណែងរបស់រដ្ឋមន្ត្រីការពារជាតិអាហ្គានីស្ថានពេលនេះ  ស្របពេលដែល​រដ្ឋមន្ត្រីការពារជាតិ​អាមេរិកលោក​ Jim Mattis ធ្វើដំណើរទៅបំពេញទស្សនកិច្ចនៅរដ្ឋធានីកាប៊ុលដោយមិនបានប្រកាសជាសាធារណៈ។​ លោកបានជួបទាំងមន្ត្រីអាហ្គានីស្ថាននិង កម្លាំងទ័ពរបស់អាមេរិក។​

ការប្រកាសលាលែងពីតំណែងរបស់រដ្ឋមន្ត្រីការពារជាតិលោក​ Abdullah Habibi និង មេបញ្ជការយោធាលោក​ Qadam Shah Shaheem​ ប្រកាសតាមសេចក្តីថ្លែងការណ៍ ការិយាល័យប្រធានាធិបតី។​ ការលាលែងនេះមិនមានការពន្យល់មូលហេតុលម្អិតទេ ប៉ុន្តែក្រោយការវាយប្រហារនោះមានការមិនពេញចិត្តជាច្រើនពីប្រជាពលរដ្ឋអាហ្គានីស្ថាន ដោយពួកគេចោទសួរពីសមត្ថភាពរបស់រដ្ឋាភិបាល ក្នុងការទប់ទល់ជាមួយពួកក្រុមឧទ្ទាមតាលីបង់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ