បេក្ខជនឈរឈ្មោះបោះឆ្នោតប្រធានាធិបតីបារាំងពីរនាក់ត្រៀមប្រកួតខែក្រោយ

បេក្ខជនប្រធានាធិបតីបារាំងពីររូបក្នុងចំណោម​១១រូប  កាលពីថ្ងៃអាទិត្យម្សិលមិញគឺទទួលបានការគាំទ្រច្រើនជាងគេ ហើយអ្នកទាំងពីរត្រៀមប្រកួតវគ្គបន្ទាប់ក្នុងការកាន់តំណែងជាប្រធានាធិបតី នៅដើមខែក្រោយនេះ។​

បេក្ខជនទាំងពីរនោះគឺលោក​ Emmanuel Macron និងលោកស្រី Marine Le Pen។ លទ្ធផលនៃការបោះឆ្នោតជុំទី១កាលពីម្សិលមិញអ្នកទាំងពីរទទួលបានការគាំទ្រច្រើនជាងគេគឺលោក​ស្រី Marine Le Pen ទទួលបានគាំទ្រ ​២១,៧% និងលោក Emmanuel Macron ទទួលបាន២៣,៩%។​

ចំពោះបេក្ខទាំងពីរនេះ មានលក្ខណសម្បត្តិដែលគេចាប់អារម្មណ៍លោក ​Emmanuel Macron ជាបុគ្គលនិយមកណ្តាលមានគំនិតបើកទូលាយក្នុងការដឹកនាំលើគោលនយោបាយផ្ទៃក្នុង និង ទំនាក់ទំនងអន្តរជាតិ។ ចំណែកលោកស្រី ​Marine Le Pen គេមើលឃើញថា លោកស្រីជា មនុស្សស្តាំនិយមជ្រុលគឺ លោកស្រីមានគោលនយោបាយបិទព្រំដែនរឹតបន្តឹងជនអន្តោប្រវេស និងបញ្ឈប់ការប្រើប្រាស់លុយអឺរ៉ូ ដូរមកប្រើប្រាស់លុយហ្វ្រង់វិញ។ គោលនយោបាយរបស់លោកស្រី គឺបារម្ភខ្លាចមានការបះពាល់ដល់​ទំនាក់ទំនងជាមួយសហភាពអឺរ៉ុប។​

ការបោះឆ្នោតជុំទី២របស់គួប្រកួតទាំងទាំងពីរក្នុងការដណ្តើមដំណែងប្រធានាធិបតីនោះ នឹងចាប់ផ្តើមនៅថ្ងៃទី៧ខែឧសភាខាងមុខ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ