អាហ្គានីស្ថានធ្វើពិធីកាន់ទុក្ខករណីវាយប្រហារស្លាប់ទាហានខ្លួនច្រើន​នាក់​

រដ្ឋាភិបាលអាហ្គានីស្ថានធ្វើពិធីកាន់ទុក្ខ១ថ្ងៃនៅទូទាំងប្រទេស បន្ទាប់ពីពួកក្រុមឧទ្ទាមតាលីបង់ បានបើកការវាយប្រហារលើបន្ទាយទាហាន បានបណ្តាលឲ្យស្លាប់ និង របួសជាង១០០នាក់។​

ប្រធានាធិបតី​ Ashraf Ghani ថ្លែងថា ការវាយប្រហារនៅភាគខាងជើងនៃទីក្រុង Mazar-e-Sharif ដែលនេះគេអះអាងថា ផ្ទុយទៅនឹងគុណតម្លៃដែលបង្រៀនដោយសាសនាឥស្លាម។​

ពួកទាហាននិយាយថា ក្រុមវាយប្រហារកាលពីថ្ងៃសុក្របានកំណត់គោលដៅវាយប្រហារលើអ្នកចេញពីព្រះវិហារអ្នកកាន់សាសនាឥស្លាម និង នៅតាមអាហារដ្ឋាន។​នេះបើតាមសារព័ត៌មាន​BBC។​ក្រុមអ្នកនៅរស់មានជីវិតមួយចំនួនពីការវាយប្រហារនោះអះអាងថា ការវាយប្រហារនោះហាក់ដូចជាមានការជួយសម្រួលពីអ្នកនៅខាងក្នុង។​​

ទាហានម្នាក់ដែលនៅរស់រានមានជីវិតបានលើកឡើងជាសំនួរថា ហេតុអ្វីពេលដែលមានការបើកការវាយប្រហារនោះមិនមានការរាល់រាំង ហើយមិនមានរបាំងណាមួយត្រូវបិទទេ ក្នុងច្រកត្រួតពិនិត្យសន្តិសុខទាំង៨៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ