កូរ៉េខាងជើងព្រមានបាញ់ពន្លិចនាវាផ្ទុកយន្តហោះអាមេរិក​

កូរ៉េខាងជើងបានប្រកាសកាលពីថ្ងៃអាទិត្យម្សិលមិញថា ខ្លួនបានត្រៀមរួចរាល់ហើយក្នុងការបាញ់ពន្លិចនាវាដឹកយន្តហោះចម្បាំងរបស់អាមេរិកដើម្បីបង្ហាញ​សមត្ថភាពយោធារបស់ខ្លួន ខណៈនាវាជប៉ុន២គ្រឿងក៏ចូលរួមជាមួយនាវាអាមេរិកក្នុងធ្វើសមយុទ្ធនៅភាគខាងលិចនៃមហាសុទ្រប៉ាស៊ីភិច។​

ប្រធានាធិបតីអាមេរិកលោក ​ដូណល ត្រាំ បានបញ្ជាឲ្យនានាចម្បាំង USS Carl Vinson ដឹកនាំនាវាផ្សេងៗទៀត ធ្វើដំណើរទីក្បែរឧបទ្វីបកូរ៉េ ដើម្បីឆ្លើយតបភាពតានតឹង ដែលបណ្តាលមកពីកម្មវិធីអាវុធនុយក្លេអ៊ែរបស់កូរ៉េខាងជើង​ដែលបានព្រមានវាយសហរដ្ឋអាមេរិក និង សម្ព័ន្ធមិត្តផ្សេងទៀតនៅអាស៊ី។​

អាមេរិក​មិនបានបញ្ជាក់ថា ក្រុមនាវាចម្បាំងទាំងនោះត្រូវធ្វើសកម្មភាពនៅក្នុងតំបន់ឬ យ៉ាងណានោះទេ។ អនុប្រធានាធិបតីអាមេរិកលោក​ Mike Pence ថ្លែងកាលពីថ្ងៃសៅរ៍ថា នាវានឹងនៅដល់ក្បែរកូរ៉េខាងជើងនៅពេលណាមួយមិនខាន តែលោកមិនបានបញ្ជាក់មូលហេតុផ្សេងៗលម្អិតទេ។​ នេះបើតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទោះយ៉ាងណាកូរ៉េខាងជើងបានបញ្ជាក់ថា ពួកគេបានត្រៀមខ្លួនរួចរាល់ហើយក្នុងបាញ់ប្រហារទៅលើនាវាដឹកយន្តហោះរបស់អាមេរិក​ ដែលប្រទេសនេះចោទថា អាមេរិកកំពុងតែគំរាមកំហែងដល់សន្តិសុខរបស់ខ្លួន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ