ត្រាំ ប្រកាសថ្កោលទោសករណីសម្លាប់រង្គាលនៅអ៊ីស្រាអែល​

ប្រធានាធិបតីសហរដ្ឋអាមេរិក​លោក ដូណល ត្រាំ ប្រកាសប្តេជ្ញាលុបបំបាត់ ពួកធ្វើសកម្មភាពរើសអើង ឬពួកព្យាយាមប្រឆាំងជ្វីព លោកលើកឡើងបែបនេះ ក្នុងឱកាសពិធីចងចាំនៃសម្លាប់រង្គាលនៃប្រទេសអ៊ីសស្រាអែល។​

ក្នុងវីឌីអូក្លីប រយៈពេល​៤នាទីផ្ញើទៅ​ការជួបជុំយ៉ាងធំមួយលំដាប់ពិភពលោករបស់ប្រជាជនជ្វីពនៃប្រទេសអ៊ីសស្រាអែល លោក ដូណល ត្រាំ បានអំពាវនាវឲ្យលុបបំបាត់ចោលនូវរបបខ្មៅងងឹតនៃការរំលោភសិទ្ធិមនុស្សដែលលោកសន្យាថា មិនឲ្យកើតមានម្តងទៀតនោះទេ។​

ជនជាតិជ្វីព៦លាននាក់ គឺ២ភាគ៣នៃប្រជាពលរដ្ឋជ្វីពនៅអឺរ៉ុប ត្រូវបានគេសម្លាប់ដោយឧក្រិដ្ឋកម្មណាស៊ីចន្លោះឆ្នាំ១៩៣៣ដល់ ១៩៤៥។ លោកត្រាំហៅការសម្លាប់នោះថា ជាអំពើបាបធ្ងន់ធ្ងរដែលមិនអាចពិពណ៌នាបាន ហើយអ្នកធ្វើទាំងនោះគ្មានភាពជាមនុស្ស។​

លោក ត្រាំ ថ្លែងថា លោកប្រឆាំងរាល់ឧក្រិដ្ឋកម្មសម្លាប់គ្រប់ទីកន្លែង ប្រឆាំងអំពោះភេរវកម្ម និង ប្រឆាំងរាល់ការគំរាមកំហែងនានា ហើយបើកឲ្យមានការពិភាក្សាជាចំហរាល់ការខូចខាតនានាដែលអ៊ីសស្រាអែលបានជួបប្រទះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ