រដ្ឋាភិបាលអំពាវនាវឲ្យបន្តចូលរួមលុបបំបាត់ជំងឺគ្រុនចាញ់

រូបភាពពី ហ្វេសប៊ុកលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន

ប្រមុខរដ្ឋាភិបាល បានយកទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ អំពាវនាវទៅស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍ ឲ្យបន្ត​ចូលរួមលុ​ប​បំ​បា​​ត់ជំងឺនេះ ដោយថា ដើម្បីជាបុព្វហេតុរួមចំណែកលើកមុខមាត់ប្រទេសជាតិ។

ទិវា​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺំ​គ្រុន​ចាញ់ នឹង​ត្រូវ​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ស្អែក​នេះ ដោយ​រដ្ឋាភិបាល​បាន​កំណត់​យក​​ប្រធាន​បទ«ត្រៀម​រួច​ជា​ស្រេចចូលរួមលុបបំបាត់ជំងឺគ្រុនចាញ់»។

ក្នុង​សារ​លិខិត​មួយ​ដែល​វីអូឌី​ទើប​ទទួល​បាន​នៅ​ថ្ងៃ​នេះ លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ថ្លែងគាំទ្រ ស​ក​ម្ម​ភាព​បំផុសការយ​ល់ដឹ​​ង​ និងផ្លាស់ប្តូរផ្នត់គំនិតប្រជាជន ឲ្យចេះរ​ស់នៅ​​​ស្អា​ត។

លោក​នាយករដ្ឋ​មន្ត្រី​បាន​ឲ្យដឹងទៀតថា ជំងឺ​គ្រុនចាញ់​មិនត្រឹមតែធ្វើឲ្យប៉ះពាល់ដល់សុខភាព ចំណា​យលុយ​សម្រា​ប់ព្យា​បាល និ​ង​​​​​អា​យុ​​​​ជីវិត​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ លោកថា វាថែមទាំងបង្កផលប៉ះ​ពាល់ជាអវិជ្ជមាន​ដ​ល់ការ​អភិវឌ្ឍស​ង្គម-សេ​​ដ្ឋកិច្ច​ដ៏​ធ្ងន់​​ធ្ងរទៀ​ត​ផង។

លោក ហ៊ុន សែន បានអំពាវនាវទៅស្ថាប័ន​រដ្ឋ វិស័យ​ឯកជន ដៃ​គូ​អភិវឌ្ឍន៍​ជាតិ និង​អន្តរជាតិ ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ប្រជា​ពលរដ្ឋ ឲ្យ​បន្ត​ចូលរួម និងគាំទ្របេសកម្ម​របស់ក្រសួងសុខាភិបាល និង​ផែនការ​យុទ្ធសាស្ត្រ​របស់​រដ្ឋាភិបាល​ឆ្នាំ​២០១១-២០២៥ ក្នុងការលុបបំ​បាត់ជំ​ងឺគ្រុន​ចា​ញ់នៅកម្ពុជា។

របាយការណ៍ប្រចាំឆ្នាំ​របស់​ក្រសួង​សុខាភិបាល បាន​ឲ្យ​ដឹង​ថា ចាប់ពីឆ្នាំ​២០​១១ ដល់ឆ្នាំ២០១៧ ជំងឺគ្រុន​ចាញ់​បានថ​យចុះពី ៦២ ៥៨០ ករណី​ មកនៅត្រឹម ៣៦ ៤៥៦ ករណី ខណៈ​ដែល​ចំនួន​មនុស្ស​ស្លាប់​ដោយសារ​តែ​ជំងឺ​នេះ​ បានថ​យ​ចុះ​ពី ៩៣នាក់ មកនៅ​សល់​ត្រឹមតែ​ ១នាក់​ប៉ុណ្ណោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ