មេធាវី៤រូបការពារក្តីឲ្យលោកកឹម សុខាសុំលាឈប់

ក្រុមមេធាវីការពារក្តីឲ្យលោក កឹម សុខា

មេធាវីការពារក្តីឲ្យលោកកឹម សុខា  ចំនួន​៤រូបសុំលាឈប់ពីតួនាទីរបស់ខ្លួនចាប់ពីពេលនេះតទៅ ដោយមិនបញ្ជាក់មូលហេតុលម្អិតទេ។​

មេធាវីម្នាក់ក្នុងចំណោមមេធាវីលោកកឹម សុខា គឺលោក ជូង ជូងឺ ថ្លែងថា មេធាវី៤រូបរួមទាំងរូបលោកផង គឺឈប់ចាប់ពីថ្ងៃនេះ។​

លោក ថ្លែងថា៖« បាទឈប់ពីពេលនេះទៅតែម្តងបាទ! ឈប់៤នាក់។ អធ្យាស្រ័យផងខ្ញុំសុំមិនបកស្រាយច្រើនទេ»។​

ពេលដែលសួរពីមូលហេតុនៃការលាឈប់ លោក ជូង ជូងី ថ្លែងថា លោកមិនបកស្រាយទេ ហើយក៏បិទទូរសព្ទ។​ ចំណែកមេធាវី៣នាក់ផ្សេងទៀតដែលលាឈប់នោះ រួមមាន លោក សំ សុគង់ លោក ហែម សុជាតិ និង លោក កែត ឃី ទូរសព្ទចូលតែមិនមានអ្នកទទួលទេ។​

បច្ចុប្បន្នលោក កឹម សុខា នៅសល់មេធាវី៣រូបផ្សេងទៀតរួមមាន លោក ផែង ហេង លោកស្រី ម៉េង សុភារី និងលោក ចាន់ ចេន។​

 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ