រដ្ឋាភិបាលបង្កើតតំបន់គ្រប់គ្រងជលផលសមុទ្រខេត្តកែប

រូបភាពីហ្វេសប៊ុកលោក អ៊ុក វិបុល

រដ្ឋាភិបាលបាន​បង្កើតតំបន់គ្រប់គ្រងជលផលសមុទ្រក្នុងខេត្តកែប ដោយ​ថា ដើម្បីទប់ស្កាត់បទល្មើសនេសាទ អភិរក្សធនធានជីវចម្រុះជលផល និងលើកស្ទួយទេសចរណ៍ធម្មជាតិ។ នេះបើតាម​​សេចក្ដី​សម្រេច​ថ្មី​របស់​រដ្ឋាភិបាល​កាល​ពី​ពេល​ថ្មីៗ​នេះ។

ក្នុង​ប្រកាស​ចុះ​ថ្ងៃទី១២ ខែមេសា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសម្រេច​​បង្កើតតំបន់គ្រប់គ្រងជលផលសមុទ្រនៅប្រជុំកោះពោធិ៍ និងកោះទន្សាយ ក្នុងខេត្តកែប ដោយមានគោលដៅកំណត់តំបន់គ្រប់គ្រងជលសមុទ្រនៅប្រជុំកោះនេះ គ្រប់គ្រង និងអភិរក្សធនធានជលផល ជីវចម្រុះ និងប្រព័ន្ធអេកូឡូស៊ីសមុទ្រឲ្យមានប្រសិទ្ធិភាព។

ជាង​នេះ​ទៅ​ទៀត ក្រសួង​បាន​បញ្ជាក់​ថា តំបន់​អភិរក្ស​មួយ​នេះ ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ធានា​ការ​នេសាទ​ប្រកប​ដោយ​និរន្តភាព លើក​ស្ទួយ​វិស័យ​ទេសចរណ៍​ធម្មជាតិ ការ​វិនិយោគ​តំបន់​កោះ​ និង​ពង្រឹង​ភាព​ធន់​ទៅ​នឹង​បម្រែ​បម្រួល​អាកាស​ធាតុ​នៅ​ខេត្ត​ជាប់​ឆ្នេរ​សមុទ្រ​មួយ​នេះ។

បើ​តាម​ប្រកាស​ដដែល​នេះ តំបន់​អភិរក្ស​ជល​ផល​សមុទ្រ​មួយ​នេះ គ្រប​ដណ្ដប់​ទៅ​លើ​កោះ​ចំនួន ១២ ក្នុង​ចំណោម​កោះ​ទាំង ១៣​របស់​ខេត្ត​កែប ឬ​ស្មើ​នឹង​ផ្ទៃ​ក្រឡា​សរុប ១១ ៣០៧​ហិកតា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ