ស្ថានទូតអាមេរិកដំឡើងផ្ទាំងសូឡាស្រូបថាមពលព្រះអាទិត្យកាត់បន្ថយការប្រើអគ្គិសនី

(រូបភាព៖ ស្ថានទូតអាមេរិក)

ស្ថានទូតអាមេរិកនៅភ្នំពេញបានដំឡើងប្រព័ន្ធផ្ទាំងសូឡាស្រូបថាមពលព្រះអាទិត្យថ្មីរបស់ខ្លួន ដោយថា ប្រព័ន្ធនេះ​នឹងកាត់បន្ថយយ៉ាងច្រើន​នូវការប្រើប្រាស់ភ្លើងអគ្គិសនីរបស់ស្ថានទូត ហើយជាជំហានមួយ​ក្នុងការកាត់បន្ថយការបំពុលបរិយាកាស។

សេចក្តីប្រកាសព័ត៌មានស្ថានទូតអាមេរិនៅថ្ងៃនេះ បានស្រង់ប្រសាសន៍របស់លោកឯកអគ្គរដ្ឋទូត Heidt ដែល​បាន​និយាយ​ថា៖

«យើងបានសំរេចធ្វើគំរោង​នេះ ពីព្រោះយើងចង់ការពារបរិស្ថានរបស់យើងទាំងអស់គ្នា។ ស្ថានទូតអាមេរិកមានមោទនភាព​ក្នុងការធ្វើការវិនិយោគ​នេះទៅលើអនាគត​នៃបរិស្ថាន​​នៅកម្ពុជា។ នៅសហរដ្ឋអាមេរិក គេមានសុភាសិតថា គិតជាសាកល ហើយធ្វើនៅតាមកន្លែងមូលដ្ឋាន។ វាគឺជាអ្វីដែលស្ថានទូតអាមេរិកកំពុងធ្វើ នៅទីនេះនិងក្នុង​ពេល​នេះ»។

សេចក្តីប្រកាសដដែលស្រង់ប្រសាសន៍លោកឯកអគ្គរដ្ឋទូតបន្ថែមទៀតថា លោកសង្ឃឹមថា គំរោង​នេះនឹងលើកទឹក​ចិត្តដល់ស្ថាប័នដទៃទៀតឲ្យ​ដំឡើងផ្ទាំងសូឡាស្រូបយកថាមពលព្រះអាទិត្យផងដែរ។

ស្ថានទូតអាមេរិកនៅភ្នំពេញបានដំឡើងផ្ទាំងសូឡាស្រូបថាមពលព្រះអាទិត្យថ្មីចំនួន ៩៤០ផ្ទាំង ដែលត្រូវចំណាយថវិកាអស់ប្រហែល ១លានដុល្លា នៅលើដំបូលនៃស្ថានទូតអាមេរិក។ ផ្ទាំងស្រូបថាមពលព្រះអាទិត្យទាំងនេះអាចផ្តល់ជាភ្លើងអគ្គិសនីសំរាប់រយៈពេល ១៩ឆ្នាំ ហើយស្ថានទូតអាចសន្សំប្រាក់បានប្រហែល ៦៥ ០០០ ដុល្លា​ក្នុងមួយឆ្នាំ ពីការចំណាយលើថាមពលអគ្គិសនី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ